កីឡា
FIFA ដកសិទ្ធិ ឥណ្ឌូណេស៊ី ពីការធ្វើជាម្ចាស់ផ្ទះ FIFA U-20 World Cup ជាផ្លូវការ
ស្ថាប័នបាល់ទាត់ពិភពលោក (FIFA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកហូតនូវឱកាសរបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ (FIFA U-20 World Cup 2023) បន្ទាប់ពីមន្ត្រីក្នុងតំបន់បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែល ស្នាក់នៅក្នុងទីក្រុងរបស់ពួកគេចំពេលមានការតវ៉ាជុំវិញការចូលរួមរបស់អ៊ីស្រាអែល នៅក្នុងការប្រកួត នៃពានរង្វាន់នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍លើគេហទំព័ររបស់ FIFA បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir។

មុននេះ FIFA បានលុបចោលការចាប់ឆ្នោតបែងចែកពូល បន្ទាប់ពីអភិបាលតំបន់ និងអ្នកតវ៉ាទាមទារឲ្យអ៊ីស្រាអែលត្រូវបានហាមឃាត់ពីព្រឹត្តិការណ៍ U-20 និងសម្រាប់ការលើកលែងជនជាតិអ៊ីស្រាអែល ពីការស្នាក់នៅក្នុងទីក្រុងរបស់ពួកគេ រួមទាំងនៅកោះបាលី ដែលជាកន្លែងដែលក្រុមអ៊ីស្រាអែលគ្រោងនឹងលេង។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ការចូលរួមរបស់អ៊ីស្រាអែល មិនមានន័យថាការផ្លាស់ប្ដូរគោលនយោបាយការបរទេសរបស់ប្រទេស “ចំពោះប៉ាឡេស្ទីន” ដោយលើកហេតុផលថា កីឡា និងនយោបាយ មិនគួរត្រូវបានលាយបញ្ចូលគ្នានោះទេ។

យោងតាមបទប្បញ្ញត្តិរបស់ FIFA ម្ចាស់ផ្ទះសម្រាប់ការប្រកួតអន្តរជាតិណាមួយរបស់ខ្លួនត្រូវតែអនុញ្ញាតឲ្យអ្នកគាំទ្រមកពីជុំវិញពិភពលោកមកប្រកួតដូចករណីក្នុងព្រឹត្តិការណ៍ World Cup រដូវរងាកន្លងមកនេះនៅប្រទេសកាតា។
ម្ចាស់ផ្ទះថ្មី នឹងត្រូវបានប្រកាសឲ្យបានឆាប់តាមដែលអាចធ្វើបាន ជាមួយនឹងកាលបរិច្ឆេទ នៃការប្រកួត – ថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា – បច្ចុប្បន្នមិនផ្លាស់ប្ដូរទេ។ FIFA បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការដាក់ទណ្ឌកម្មសក្ដានុពលប្រឆាំងនឹងសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ក៏អាចត្រូវបានសម្រេចនៅដំណាក់កាលបន្ទាប់ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន DobleAmarilla បានរាយការណ៍ថា សមាគមកីឡាបាល់ទាត់អាហ្សង់ទីន ស្នើធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងព្រឹត្តិការណ៍ដែល FIFA សម្រេចដកសិទ្ធិធ្វើម្ចាស់ផ្ទះរបស់ប្រទេសឥណ្ឌូណេស៊ីនេះ។
FIFA បានកត់សម្គាល់ថា “ទោះបីជាការសម្រេចចិត្តនេះវានៅតែប្ដេជ្ញាចិត្តក្នុងការជួយ PSSI យ៉ាងសកម្ម ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងដោយមានការគាំទ្រពីរដ្ឋាភិបាលរបស់ប្រធានាធិបតី [Joko] Widodo ក្នុងដំណើរការផ្លាស់ប្ដូរកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បន្ទាប់ពីសោកនាដកម្មដែលបានកើតឡើងក្នុងខែតុលា ឆ្នាំ ២០២២”។ ដោយសំដៅទៅលើការរត់ជាន់គ្នាបន្ទាប់ពីការប្រកួតបាល់ទាត់ក្នុងទីក្រុង Malang ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១២៥ នាក់ស្លាប់ ក្នុងនោះមានអនីតិជនជាច្រើន។
FIFA បានបន្ថែមថា លោក Infantino និង លោក Thohir នឹងជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ”សម្រាប់ការពិភាក្សាបន្ថែម”៕
ប្រភព ៖ bbc.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?