កីឡា
កិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ជោគជ័យមួយជំហានថ្មីទៀត
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) មានប្រសាសន៍ថា «កិច្ចប្រជុំនាយបេសកកម្ម “CDM” មានភារកិច្ច និងកាតព្វកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមគាំទ្ររៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅកម្ពុជា ឲ្យទទួលបានជោគជ័យ»។

មានប្រសាសន៍ក្នុងពិធីបើក ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាន និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចពិជ័យសេនា បានបង្ហាញសេចក្តីរីករាយ ចំពោះវត្តមានសមាជិកសហព័ន្ធកីឡាជនពិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។

សម្តេចប្រធាន CAMSOC-CAMAPGOC គូសបញ្ជាក់ទៀតថា កម្ពុជា ពិតជាមានមោទនភាព និងសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយមានការគាំទ្រពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ានទាំង ១១ ប្រទេស រួមទាំងប្រទេសទីម័រខាងកើត និងប្រទេសជប៉ុន ដែលបានផ្តល់អ្នកជំនាញប៉ារ៉ាហ្គេមដល់កម្ពុជា។ កម្ពុជា ខកខានមិនបានទទួលយកការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games អស់រយៈពេល ៦៤ ឆ្នាំមកហើយ។

«បច្ចុប្បន្ននេះ កម្ពុជា មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ កម្ពុជា ជាសមាជិកដ៏មានសក្ដានុពលក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ហើយថ្មីៗនេះទើបបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមានថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន និងពិភពលោកចូលរួមបានដំណើរការប្រកបដោយ ជោគជ័យជាផ្លែផ្កា»។ ប្រសាសន៍បន្ថែមសម្តេចពិជ័យ។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្តថា រហូតមកដល់ថ្ងៃនេះ នៅសល់តែ ៦៥ ថ្ងៃទៀត កម្ពុជា នឹងធ្វើម្ចាស់ផ្ទះប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត។ ការអភិវឌ្ឍសមត្ថភាពធនធានកីឡា មន្ត្រីជំនាញបច្ចេកទេស ប្រភេទកីឡា និងការពង្រឹងសហព័ន្ធកីឡាជាតិ តាមរយៈយន្តការគណៈកម្មការជំនាញទាំង ១៤ ដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗកន្លងមកទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏មានការគាំទ្រ និងសម្រេចរួមគ្នាពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាជនពិការ អាស៊ានលើប្រភេទកីឡា និងវិញ្ញាសាប្រកួតទាំងអស់ តាមផែនការរៀបចំ SEA Games-ASEAN Para Games ផងដែរ។
នៅថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ ២០២៣ កន្លងមក កិច្ចប្រជុំរវាងគណៈកម្មការសម្របសម្រួល APSF និង CAMAPGOC និង TD “Technical Delegation” CM “Competition Manager” បានដំណើរការ ដោយរលូនបង្ហាញនូវការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈផែនការយ៉ាងហ្មត់ចត់រួចជាស្រេច សម្រាប់ដាក់ដំណើរការនូវលក្ខខណ្ឌបច្ចេកទេសជូនដល់សមាជិកអាស៊ាន ដឹកនាំប្រតិភូរបស់ខ្លួន ចូលរួមធ្វើការប្រកួតឲ្យជោគជ័យទៅតាមរបៀបវារៈ និងវិញ្ញាសា ដែលបានគោរពទៅតាមច្បាប់ អន្តរជាតិ។
កម្ពុជា សូមស្វាគមន៍ចំពោះវត្តមានតំណាងពិសេសនាយបេសកកម្ម ក្នុងការរៀបចំលើកទឹកចិត្ត ដល់អត្តពលិកនៅបណ្តាប្រទេសនីមួយៗបានចូលរួមប្រកួតចុះជាវិញ្ញាសាឲ្យបានច្រើនកុះករ។ ការជួបនាយបេសកកម្មដែលជាតំណាងសម្រាប់ធ្វើការជាច្រកចេញចូលតែមួយ ក្នុងការរៀបចំប្រតិភូទាំងប្រតិភូថ្នាក់ជាតិ ប្រតិភូតំណាងសហព័ន្ធរបស់ខ្លួន ប្រតិភូកីឡា និងបណ្តាប្រតិភូសំខាន់ៗមួយចំនួនទៀត ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដើម្បីឲ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា នាយ នាយរងបេសកកម្មមកពី ១១ ប្រទេស ដែលចូលរួមកិច្ចប្រជុំនេះ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័ររខាងកើត និងវៀតណាម និងឯកឧត្ដម ឧត្ដមសេនីយ៍ទោ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន និងលោកស្រីបណ្ឌិត Wandee Tosuwan អគ្គលេខាធិការ សហព័ន្ធកីឡាជនពិការអាស៊ាន ដើម្បីគាំទ្រដល់ដំណើរការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅកម្ពុជា ឲ្យទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?