Connect with us

កីឡា

មក​​ស្គាល់​​កីឡាការិនី​​ម្ចាស់​​មេដាយ​​មាស​​​៧​​រូប​​​​ពី​​ជើង​​ឯក​​វ៉ូវីណាម​​អាស៊ានឆ្នាំ​២០២៣​

បានផុស

នៅ

ក្រុម​កីឡា​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ (អាស៊ាន) លើក​ទី​៦ ពី​ថ្ងៃ​ទី​២៧​ដល់​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បាន​បញ្ចប់​ទៅ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា ជា​លទ្ធផល​​គឺក្រុម​កីឡាវ៉ូវីណាម​កម្ពុជា​ឈ្នះ​មេដាយ​មាស​​១០​​ ប្រាក់​៩ និង​សំរឹទ្ធ​១០​ សរុប​២៩​គ្រឿង ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​១ ក្នុង​ចំណោម​​ប្រទេស៧ចូល​រួម​ប្រកួត។

ក្នុង​ចំណោម​មេដាយមាស​ទាំង​១០​គ្រឿង មាន​កីឡាការិនី​កម្ពុជា​​៧​រូប​​ដណ្តើម​បាន​មេដាយ​មាស​ជូន​ជាតិ​ដោយ​កីឡាការិនី​ខ្លះ​ឈ្នះ​មាស៣​គ្រឿង (វិញ្ញាសា​ខ្លះ​ជា​ក្រុម) ខ្លះ​ឈ្នះ​មាស​២​គ្រឿង និង​ខ្លះ​ឈ្នះ​មាស​១​គ្រឿង។

ខាង​ក្រោម​ជា​កីឡាការិនី​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​អាស៊ាន លើក​ទី​៦ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

  • កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះ​មេដាយ​មាស៣ និង​ប្រាក់៣
  • កីឡាការិនី ពៅ សុខា ឈ្នះ​មេដាយ​មាស៣ និងប្រាក់២
  • កីឡាការិនី សឿ ច័ន្ទ​លក្ខិណា​ ឈ្នះ​មេដាយ​មាស២
  • កីឡាការិនី សុខ សុភី ឈ្នះ​មេដាយ​មាស១ និងសំរឹទ្ធ១
  • កីឡាការិនី សុខ និដានុត ឈ្នះ​មេដាយ​មាស១ និង​ប្រាក់​២
  • កីឡាការិនី ឃន ចាន់សុភ័ក្រនាថ ឈ្នះ​មេដាយ​មាស១ និងប្រាក់ ១
  • កីឡាការិនី ជុក សុម៉ាលី ឈ្នះ​មេដាយ​មាស​១
  • កីឡាការិនី ឯម ចន្ទកន្និកា ឈ្នះ​មេដាយ​ប្រាក់១ និង​សំរឹទ្ធ​១
  • កីឡាការិនី ប៉ិច ជំនោ ឈ្នះ​មេដាយ​សំរឹទ្ធ​១
  • កីឡាការិនី ហ៊ឹម ដាណេ​ ឈ្នះ​មេដាយ​សំរឹទ្ធ​១

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម