កីឡា
អបអរសាទរ! សម្តេចតេជោ ហ៊ុន សែន ឲ្យអ្នកគាំទ្រចូលទស្សនាកីឡាស៊ីហ្គេមដោយសេរី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាផ្លូវការ និងបញ្ជាក់យ៉ាងច្បាស់គឺគ្មានការលក់សំបុត្រចូលទស្សនាទាំងពិធីបើក-បិទ និងការប្រកួតលើប្រភេទកីឡាណាមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះ។

បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការលក់សំបុត្រចូលទស្សនាពិធីបើក និងបិទកីឡាស៊ីហ្គេម ឬមានដំណឹងណាមួយដែលពាក់ព័ន្ធនឹងការលក់សំបុត្រចូលទស្សនាការប្រកួតប្រភេទកីឡាណាមួយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឲ្យមានការលក់សំបុត្រទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ៣ចំណុចគឺ
- ១. មិនឲ្យមានការលក់សំបុត្រក្នុងពិធីបើក និងបិទកីឡាស៊ីហ្គេម
- ២. ឲ្យបងប្អូនចូលទស្សនាដោយសេរី និងគ្មានបង់ប្រាក់ទាំងអស់ក្នុងពិធីបើក-បិទ
- ៣. ឲ្យចូលទស្សនាការប្រកួតកីឡាគ្រប់ប្រភេទ ក៏គ្មានការបង់ប្រាក់ឡើយ

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះបានចំណាយប្រាក់ច្រើនណាស់រាប់រយលានដុល្លារទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ធនធានមនុស្ស ធនធានអត្តពលិក ធនធានមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធនានាទៀត ដូច្នេះមិនត្រូវការឲ្យមានការលក់សំបុត្រអ្វីឡើយ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំទើបអាចរៀបចំព្រឹត្តិការណ៍ធំជាប្រវត្តិសាស្ត្រលើកដំបូងនេះ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?