កីឡា
ដឹងទេ សំបុត្រចូលទស្សនាពិធីបើកកីឡាស៊ីហ្គេមឆ្នាំមុននៅ វៀតណាម ចែកដោយឥតគិតថ្លៃ ឬលក់យកលុយ?
ប្រិយមិត្តប្រាកដជាមានចម្ងល់ហើយពាក់ព័ន្ធនឹងសំបុត្រសម្រាប់ចូលទស្សនាពិធិបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០២២ ថាតើចែកចាយដោយឥតគិតថ្លៃ ឬក៏ដាក់លក់យកលុយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានចុះផ្សាយថា សំបុត្រសម្រាប់ការចូលទស្សនាពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ក្នុងពហុកីឡដ្ឋាន My Dinh នៅទីក្រុងហាណូយកាលពីឆ្នាំ ២០២២ គឺត្រូវបានចែកចាយដោយឥតថ្លៃ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានឲ្យដឹងថា សំបុត្រដែលចែកហ្វ្រីនោះគឺមានចំនួន ២ ម៉ឺនសំបុត្រ ហើយត្រូវបានចែកចាយទៅឲ្យទាំងមន្ត្រីរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជា ស្ថានទូតបរទេសក្នុងប្រទេសវៀតណាម និងអ្នកគាំទ្រជាដើម ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គមលើកទី ៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងទីក្រុងហាណូយ និងតំបន់ផ្សេងៗចំនួន ១១ ដោយមានប្រភេទកីឡាចំនួន ៤០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?