Connect with us

កីឡា

អគ្គលេខាធិការ​ APSF​ អបអរ​​កម្ពុជា​​រួច​​រាល់​​សម្រាប់​​អាស៊ាន​​ប៉ារ៉ាហ្គេម

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​បាន​​​អបអរសាទរ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​១២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ និង​តំណាង​​ស្ថាប័ន​កីឡា​ជន​ពិការ​នៃ​បណ្តា​ប្រទេស​១០​ផ្សេង​ទៀត​បាន​អញ្ជើញ​មក​កម្ពុជា​ដើម្បី​ចូល​រូម​​កិច្ចប្រជុំនាយបេសកកម្ម និង​កិច្ច​ប្រជុំ​សំខាន់​ៗ​ជា​ច្រើន​ ពី​ថ្ងៃ​ទី​២៨​ដល់​៣០ ខែ​មីនា ​ស្តីពី​ការ​រៀបចំ​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​១២ នៅ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជើញ​ជា​អធិបតី​ភាព​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម។

ជា​មួយ​គ្នា​នេះ លោក​ឧត្តម​សេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) និង​លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ាន ​ក៏​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​នេះ​ដែរ។

ក្រោយ​កិច្ច​ប្រជុំ​ចប់ លោកស្រី Wandee Tosuwan បាន​លើក​ឡើង​ថា ៖«អបអរសាទរ​កម្ពុជា! កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ផ្តល់​ការ​អបអរសាទរ​ដ៏​​ស្មោះ​ស្ម័គ្រ​​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​សម្រាប់​កីឡា​ជន​ពិការ​អាស៊ាន​ លើក​ទី​១២»។

«ក្នុង​នាម​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន លោក​ឧត្តម​សេនីយ៍ Osoth Bhavilai ប្រធាន​សហព័ន្ធ សូម​សម្តែង​ការ​អរគុណយ៉ាង​ជ្រាល​​ជ្រៅ​បំផុត​ចំពោះ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បេសកកម្ម​ (Chef de Mission) សម្រាប់​កីឡា​ជន​ពិការ​អាស៊ាន​ លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ខាង​មុខ»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម