កីឡា
អបអរសាទរ! Thiago ផ្តួល Craven ទឹកទី២ឈ្នះខ្សែក្រវាត់ WMO លើកទង់ជាតិខ្មែរលើដីអាល្លឺម៉ង់
អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira ដែលប្រកួតតំណាងឲ្យគុនខ្មែរបានផ្តួលកីឡាករអង់គ្លេស Joe Craven ឲ្យសន្លប់ក្នុងទឹកទី២ ដើម្បីឈ្នះខ្សែក្រវាត់មួយថៃពិភពលោក (WMO) ក្នុងកម្មវិធី Apex Fight Series នៅប្រទេសអាល្លឺម៉ង់កាលពីយប់មិញ។

កីឡាករអង់គ្លេស Joe Craven ដែលពេញកម្លាំងទើបអាយុ២៥ឆ្នាំ និងធ្លាប់ប្រកួតបាន៣៧ដង ក្នុងនោះឈ្នះ៣១ដង និងចាញ់៦ដង ចាប់ផ្តើមទឹកទី១បង្ហាញទម្រង់ប្រកួតគួរឲ្យចាប់អារម្មណ៍តាមរយៈការទាត់ និងឡើងជង្គង់ ស្របពេលកីឡាករគុនខ្មែរ Thiago Teixeira ជនជាតិប្រេស៊ីលចេញកណ្តាប់ដៃមួយៗ និងការពារជំហរបានល្អ។

យ៉ាងណា ចូលទឹកទី២ Thiago ធ្វើបានល្អខ្លាំងមែនទែនដោយប្រើកណ្តាប់ដៃវ៉ៃឲ្យ Joe Craven ដួលនៅដើម និងត្រូវអាជ្ញាកណ្តាលរាប់៨លើកទី១។ បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលរាប់ កីឡាករអង់គ្លេសបានតឹងស្មារតី និងតស៊ូប្រយុទ្ធឡើងវិញបានល្អ ប៉ុន្តែជិតចុងទឹកទី២ត្រូវមួយកែងរបស់កីឡាករប្រេស៊ីល ដួលលើកទី២ ហើយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

នេះជាខ្សែក្រវាត់កម្រិតពិភពលោកថ្មីសម្រាប់កីឡាករ Thiago ដែលប្រឡូកជីពប្រដាល់ជិត២០ឆ្នាំមកហើយ ហើយជាខ្សែក្រវាត់ដែលរូបគេប្រកួតតំណាងឲ្យគុនខ្មែរ។ ចាប់តាំងពីរូបគេមកហ្វឹកហាត់នៅកម្ពុជា រូបគេបានបង្ហាញទង់ជាតិខ្មែររហូត និងជាពិសេសបង្ហាញទង់ជាតិខ្មែរឲ្យពិភពលោកបានឃើញនៅលើទឹកដីប្រទេសអាល្លឺម៉ង់ដែលមើលទៅពិតជាអស្ចារ្យ និងគួរឲ្យកោតសរសើរក្រៃលែង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត