កីឡា
ស្វាគមន៍ គ្រូនាំកម្ពុជាឡើងវគ្គ៤ក្រុមស៊ីហ្គេមដំបូងគេ លោក Félix ក្លាយជាគ្រូកម្ពុជាសាថ្មី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសតែងតាំងលោក Félix Dalmás ជាគ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាលើកទី២ ដើម្បីដឹកនាំក្រុមកម្ពុជា បន្ទាប់ពីចប់កីឡាស៊ីហ្គេម នាខែឧសភាខាងមុខនេះ។

ការប្រកាសតែងតាំងលោក Félix Dalmás សាជាថ្មីនេះធ្វើឡើង បន្ទាប់ពីលោក Keisuke Honda សញ្ជាតិជប៉ុនបានប្រកាសចាកចេញពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣។
នេះជាលើកទី២ហើយដែលបុរសសញ្ជាតិអាហ្សង់ទីនចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ស្របពេលលោក Honda ជាអ្នកចាត់ការទូទៅ។

លោក Félix Dalmás ជាគ្រូបង្គោលដំបូងគេបង្អស់ដែលបាននាំក្រុម U23 កម្ពុជាឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩។ ពេលនោះ ៤ប្រកួតវគ្គសន្សំក្នុងពូល លោកជួយ U23 កម្ពុជាឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើហ្វីលីពីន ១-១ និងចាញ់ មីយ៉ាន់ម៉ា ២-១ ដើម្បីឈរលេខ២ ក្នុងពូល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា ចាញ់ វៀតណាម ០-៤ មុនពេលប៉េណាល់ទីចាញ់ មីយ៉ាន់ម៉ា ៥-៤ ក្រោយស្មើគ្នា ២-២ ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល