Connect with us

កីឡា

អគ្គលេខាធិការបាល់ទាត់កម្ពុជា បង្ហើបពីមូលហេតុយកលោក Felix ធ្វើជាគ្រូបង្វឹកនៃក្រុមជម្រើស ជាតិជាថ្មី

បានផុស

នៅ

លោក Felix G.Dalmas ត្រូវបានប្រកាសក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដើម្បីដឹកនាំក្រុមក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី២ ដែលបុរសសញ្ជាតិអាហ្សង់ទីនរូបនេះចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ដោយអមដំណើរជាមួយ លោក Honda មានតួនាទីជាអ្នកចាត់ការទូទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបីពមូលហេតុដែលនាំឱ្យជ្រើសរើសយករូបលោកមកដឹកនាំកម្ពុជា ជាថ្មីដោយមានកត្តា ២ចូលគ្នា។

លោក កែវ សារ៉េត បានឱ្យដឹងថា៖ «យើងបានមើលសមិទ្ធផលការងាររបស់គាត់កន្លងមក ការដឹកនាំ ការគ្រប់គ្រងរបស់គាត់ជាមួយ លោក Honda ដែលយើងបានឃើញលទ្ធផលទាំងអស់គ្នា វាគឺជាចំណុចដែលយើងយកមកធ្វើជាការពិចារណាដោយសមិទ្ធផលនៅពេលនោះយើងមានមោទកភាព អ៊ីចឹងកន្លែងហ្នឹងជាចំណុចចងឱ្យយើងមានមនោសញ្ចេតនាជាមួយគាត់»។ «គាត់ដឹងពីស្ថានភាពការរស់នៅរបស់កីឡាករកម្ពុជាយើង គាត់ដឹងច្បាស់ អ៊ីចឹងហើយអាចនឹងធ្វើការជាមួយគ្នាទៅថ្ងៃមុខយើងមានការកក់ក្ដៅ ហើយសង្ឃឹមថា អាចនឹងទទួលបានផលល្អជាងនេះទៀត»។  អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលរូបនេះបានបន្ថែម។

គួរបញ្ជាក់ថា ការប្រកាសតែងតាំងលោក Félix Dalmás សាជាថ្មីនេះធ្វើឡើង បន្ទាប់ពីលោក Keisuke Honda​សញ្ជាតិជប៉ុនបានប្រកាសចាកចេញពីក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម