Connect with us

កីឡា

គ្រប់ពាក្យសម្ដីរបស់លោក Felix Dalmas ក្រោយចូលកាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជា ជាថ្មី

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក Felix G.Dalmas ជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិ ទាំងឈុតធំ និងអាយុក្រោម២៣ឆ្នាំ ជាផ្លូវការ ដែលមានកិច្ចសន្យារយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានប្រកាសជាផ្លូវការរួច លោកក៏ត្រូវបានបង្ហាញចំណាប់អារម្មណ៍អំពីការវិលត្រលប់មកវិញ ខណៈក៏មានការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ខណៈកម្ពុជាថ្មី ដែលមានវត្តមាននៅទីនោះផងដែរ បានស្រង់នូវរាល់ពាក្យពេជន៍ដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Felix G.Dalmas បាននិយាយថា «ខ្ញុំសូមអរគុណ ក្នុងការដែលបានវិល ត្រលប់មកវិញសារជាថ្មី វាពិតជារីករាយខ្លាំងមែនទែន ដែលបានជួបជាមួយមិត្តភ័ក្ដិដែលធ្លាប់ជួបគ្នាកន្លងមក ហើយក៏ដូចជាអ្នកថ្មីផងដែរ។ ខ្ញុំនឹងចាប់ផ្ដើមនូវកិច្ចការដែលយើងបានកសាងរួចមកហើយ ដើម្បីបន្តកិច្ចការដែលយើងធ្លាប់មានឱ្យរីកចម្រើនបន្តទៀត។ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានឯកឧត្តម សៅ សុខា ជាប្រធាន ក៏អរគុណសម្រាប់ការទុកចិត្តដែលនាំខ្ញុំត្រលប់មកកាន់មុនតំណែងនេះ»។

«វាពិតជារឿងគួរឱ្យរីករាយណាស់ក្នុងការឃើញលីគមានការរីកចម្រើនច្រើន ក៏ដូចជាកីឡាកររបស់យើងដែលធ្វើការវិវឌ្ឍន៍បានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះផងដែរ។ នៅក្នុងពេលវេលានៃការផ្ទេរនេះ ខ្ញុំប្រាកដជារីករាយក្នុងការរំពឹងជឿជាក់ក្នុងការធ្វើការបន្តពីលោក Honda ក៏ដូចជារួចរាល់ដើម្បីជួបជាមួយគ្រប់គ្នា ទាំងកីឡាករ ក៏ដូចជាបុគ្គលិក»។ លោកបានបន្ថែម។

ក្រៅតែពីនិយាយពីចំណាប់អារម្មណ៍ លោកក៏មានពាក្យពេជ៦ទៅកាន់អ្នកគាំទ្រដែលមានខ្លឹមសារថា៖ «ទៅកាន់អ្នកគាំទ្រ យើងនឹងបន្តធ្វើការអភិវឌ្ឍន៍នូវអ្វីដែលយើងមានកន្លងមក ហើយនឹងធ្វើការជាមួយក្រុមរបស់យើង ដើម្បីធ្វើឱ្យកម្ពុជារបស់យើងមានមោទកភាពបន្តទៀតជាមួយកិច្ចដែលយើងធ្វើផងដែរ។ ខ្ញុំពាំនាំនូវការរៀនសូត្រ ក៏ដូចជាបទពិសោធថ្មីរបស់ខ្ញុំដើម្បីកសាងក្រុមបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើន»។ 

«យើងមិនអាចធ្វើអ្វីឱ្យរីកចម្រើនតែឯងបានទេ យើងត្រូវការការធ្វើការជាក្រុមជាមួយគ្នា យើងនឹងកសាងនូវអ្វីដែលយើងមានកន្លងរួចមកហើយ ហើយខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀតថា ខ្ញុំពិតជារីករាយក្នុងវិលត្រលប់មកវិញ ខ្ញុំនឹងកម្ពុជាខ្លាំង ដូច្នេះសូមចូលរួមគាំទ្របាល់ទាត់របស់យើង ជាពិសេសការប្រកួតស៊ីហ្គេម ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ»។

ពេលសួរនាំអំពី ការចាកចេញកន្លងមក និងការវិលត្រលប់មកវិញ គ្រូបង្វឹកវ័យ ៣៤ឆ្នាំរូបនេះបានឆ្លើយតបដោយត្រជាក់ចិត្តថា ដោយសារលោកនៅមានកិច្ចដែលមិនទាន់បានបញ្ចប់ជាមួយក្រុមជម្រើសជាតិកម្ពុជា។

លោកនិយាយដូច្នេះថា៖ «តាមពិតទៅខ្ញុំមិនចង់ចាកចេញពីកម្ពុជានោះទេ ប៉ុន្តែដោយសារស្ថានភាពគ្រួសារ ក៏ដូចជាស្ថានភាពក្នុងសម័យកាលកូវីដ ដូច្នេះវាបានបង្ខំឱ្យខ្ញុំត្រូវចាកចេញពីកិច្ចការដែលត្រូវធ្វើជាមួយលោក Honda។ ជាមួយគ្នា ខ្ញុំក៏សប្បាយរីករាយដែលត្រលប់មកវិញ នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញឱ្យខ្ញុំបានឃើញអំពីផែនការរបស់សហព័ន្ធ ក៏ដូចជាគោលដៅ ក៏ដូចជាការរីកចម្រើនរបស់ក្លិបនៅកម្ពុជា ហើយខ្ញុំចង់ឃើញកិច្ចការនេះដំណើរការបន្តទៀត ហើយសហព័ន្ធក៏បានបង្ហាញឱ្យខ្ញុំឃើញក្ដីស្រមៃ ក្ដីសង្ឃឹមបាល់ទាត់កម្ពុជា អ្វីដែលខ្ញុំចង់និយាយនោះគឺថា ខ្ញុំមិនទាន់បានបញ្ចប់កិច្ចការរបស់ខ្ញុំនៅកម្ពុជានៅឡើយទេ ជាហេតុដែលធ្វើឱ្យខ្ញុំត្រលប់មកវិញ អ៊ីចឹងកម្ពុជា គឺជាម្រើសទី១ សម្រាប់ខ្ញុំក្នុងការត្រលប់មកវិញ»។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែលបុរសសញ្ជាតិអាហ្សង់ទីនរូបនេះចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ដោយអមដំណើរជាមួយ លោក Honda មានតួនាទីជាអ្នកចាត់ការទូទៅ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម៥៣ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

សន្តិសុខសង្គម១ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានជាតិ១ ម៉ោង មុន

មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា

Sokha Hotels

ព័ត៌មានពេញនិយម