Connect with us

កីឡា

លោក​ Félix ៖​«ទោះ​​​ឃ្លាត​​ឆ្ងាយ​​ពី​​កម្ពុជា​ តែ​​​​បេះ​​ដូង​​ខ្ញុំ​​នៅ​​ជិត​​​​កម្ពុជា​​ជា​​និច្ច»

បានផុស

នៅ

លោក Félix Dalmás ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​តែង​តាំង​ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ​កម្ពុជាទាំង​ឈុត​ធំ និង U22 ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​​២ ខែ​មេសា​ម្សិល​មិញ បន្ទាប់​ពី​លោក​ធ្លាប់​បាន​ដឹក​នាំ​កម្ពុជា​ម្តង​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទសារព័ត៌មាន ​លោក Félix Dalmás ​ដែល​ត្រូវ​ដឹក​នាំ​បន្ត​ពី​លោក Keisuke Honda  បាន​និយាយ​ថា ៖«​ខ្ញុំពិត​ជា​សប្បាយ​រីក​រាយ​ជា​ថ្មី បន្ទាប់​ពី​ធ្លាប់​សប្បាយ​រីក​រាយ​កាល​លើក​ទី​១។ លើក​នេះ​រឹត​តែ​​រីក​រាយ​ខ្លាំង​ឡើយ»។

«មែន​ទែន​ទៅ ទោះ​បី​ជា​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រហែល​២​ឆ្នាំ​ហើយ តែ​​បេះ​ដូង​របស់​ខ្ញុំ​នៅ​ជាប់​នឹង​កម្ពុជា​ជានិច្ច»។ លោក Félix Dalmás បាន​និយាយ បន្ទាប់​ពី​យល់​ដឹង​ថា អ្នក​គាំទ្រ​កម្ពុជា ក៏​ដូច​ជា​អ្នក​ធ្វើ​កិច្ច​ការងារ​កីឡា​បាល់ទាត់​ចូល​ចិត្ត​លោក​ច្រើន។ ជា​ពិសេស​ទៀត​នោះ លោក​មើល​ឃើញ​ថា កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កាន់​តែ​ល្អ​ប្រសើរ ស្រប​ពេល​ដែល​មាន​ក្រុម​ហ៊ុន​រៀបចំ​ការ​អភិវឌ្ឍ និង​ការ​ប្រកួត ហើយ​ក្លឹប​ឯកជន​កាន់​តែ​ច្រើន​ផ្តោត​លើ​វិស័យ​បាល់ទាត់។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោកបុរស​សញ្ជាតិ​អាហ្សង់ទីន​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​លើក​ទី​១​ លោក​បាន​ដឹក​នាំ​​ពី​ឆ្នាំ​២០១៨ ដល់​២០២០ ស្រប​ពេល​លោក Honda ជា​អ្នក​ចាត់​ការ​ទូទៅ។

អ្នក​គាំទ្រ​កម្ពុជា​ចង​ចាំ​យ៉ាង​ច្បាស់​ថាលោក​ជា​គ្រូ​បង្គោល​​​ទី​១​ដែល​បាន​នាំ​ក្រុម U23 កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩។ ​ពេល​នោះ ៤​ប្រកួត​វគ្គ​សន្សំក្នុង​ពូល លោក​ជួយ U23 កម្ពុជាឈ្នះទីម័រ​ខាង​កើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើហ្វីលីពីន ១-១ និង​ចាញ់ មីយ៉ាន់ម៉ា ២-១ ដើម្បី​ឈរ​លេខ​២​ ក្នុង​ពូល ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ U23 កម្ពុជា ចាញ់ វៀតណាម ០-៤ មុន​ពេល​ប៉េណាល់ទី​ចាញ់ មីយ៉ាន់ម៉ា ៥-២ ក្រោយ​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៥៦ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម