Connect with us

កីឡា

សូម​​ស្វាគមន៍​ Thiago​ នឹង​​​នាំ​​ខ្សែ​ក្រវាត់​ WMO​ មក​​ដល់​​កម្ពុជា​​​ព្រឹក​​ស្អែក

បានផុស

នៅ

កីឡាករ​ប្រេស៊ីល Thiago Teixeira នឹង​នាំ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក (WMO) មក​ដល់​ទឹក​ដី​កម្ពុជា​វេលា​ម៉ោង​​​​៩​ព្រឹក ថ្ងៃ​ទី​៤ ខែ​មេសា​ស្អែក​នេះ បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យ​លើ​ដៃ​គូ​ជន​ជាតិ​អង់គ្លេស Joe Craven កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​​មេសា នៅ​ប្រទេស​អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក Thiago នឹង​ចាក​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​វេលា​ម៉ោង​៩​យប់ និង​គ្រោង​មក​ដល់​ប្រទេស​កម្ពុជា​វេលា​ម៉ោង​៨:៥៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ ខែ​មេសា​ស្អែក​នេះ​ជា​មួយ​នឹង​ខ្សែ​ក្រវាត់ WMO ពិភព​លោក។ ដូច្នេះ​អ្នក​គាំទ្រ​ដែល​ស្រឡាញ់​ចូល​ចិត្ត​កីឡាករ​ប្រេស៊ីល​រូប​នេះ​អាច​ទទួល​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត​គាត់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឲ្យ​បាន​ច្រើន​កុះករ។

នៅ​លើ​សង្វៀន​​ Apex Fight Series បន្ទាប់​ពី​បាន​គ្រង​ខ្សែ​ក្រវាត់ Thiago បាន​និយាយ​ថា ៖«ជា​ដំបូង ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះ​យេស៊ូ។ បន្ទាប់​មក​ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្ញុំ​គឺ Rami។ អរគុណ​អ្នក​ម្តាយ​របស់​ខ្ញុំ​នៅ​ប្រេស៊ីល ហើយ​អរគុណ​អ្នក​គាំទ្រ​គុន​ខ្មែរ។ សូម​អរគុណ​ខ្លាំង​ណាស់​ដល់​អ្នក​គាំទ្រ​​​កម្ពុជា។ ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​​ខ្ញុំ​ខ្លាំង​ណាស់»។

សូមបញ្ជាក់​ថា Thiago បាន​​មក​ហ្វឹក​ហាត់​គុន​ខ្មែរ​មួយ​រយៈ​ពេល​ធំ បន្ទាប់​ពី​បាន​ប្រកួត​ចាញ់ ធឿន ធារ៉ា និង​ទទួល​បាន​ការ​ស្រឡាញ់គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា។ បន្ទាប់​មករូប​គេ​​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ និង​បាន​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១១ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៣១ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៤៧ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម