កីឡា
ស៊ីហ្គេម៖ កីឡា៩ប្រភេទនេះប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅសល់ប្រហែលជាមួយខែទៀតប៉ុណ្ណោះនឹងចាប់ផ្តើមដំណើរការប្រកួតហើយ ខណៈកីឡាទាំង៣៦ប្រភេទ និងកីឡាប្រកួតសម្តែង១ប្រភេទប្រកួតនៅទីលានផ្សេងៗគ្នាជាច្រើន។
អ្នកគាំទ្រកម្ពុជាអាចនឹងងាយស្រួលចូលទស្សនាបានច្រើនប្រភេទកីឡា ដោយសារកីឡាភាគច្រើនធ្វើការប្រកួតនៅទីលានក្នុងរាជធានីភ្នំពេញ។ ទីលាននៅរាជធានីភ្នំពេញមាន ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ណាហ្គាវើលដ៍ និងទីលានមួយចំនួនទៀត។

ថ្ងៃនេះ សូមបង្ហាញកីឡាចំនួន៩ប្រភេទដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ៖
- ១. អត្តពលកម្ម ប្រកួតពីថ្ងៃទី ៨-១២ ខែឧសភា
- ២. ហែលទឹកពាក់ជើងទា ប្រកួតពីថ្ងៃទី ១២-១៤ ខែឧសភា
- ៣. វាយសី ប្រកួតពីងថ្ងៃទី ៨-១៨ ខែឧសភា
- ៤- បាល់បោះ វិញ្ញាសា ៣×៣ ប្រកួតពីថ្ងៃទី ៦-៧ ខែឧសភា និងវិញ្ញាសា ៥×៥ ប្រកួតពីថ្ងៃទី៩-១៦ ខែឧសភា
- ៥. ហុកគី ប្រកួតពីថ្ងៃទី ៩-១៦ ខែឧសភា
- ៦. ឃីកបុកស៊ីង ប្រកួតពីថ្ងៃទី ១៣-១៦ ខែឧសភា
- ៧. គុនខ្មែរ ប្រកួតពីថ្ងៃទី ៦-១១ ខែឧសភា
- ៨. វាយកូនឃ្លីលើតុ ប្រកួតពីថ្ងៃទី ៩-១៦ ខែឧសភា
- ៩. វាយកូនបាល់ ប្រកួតពីថ្ងៃទី ៤-១៤ ខែឧសភា
សម្រាប់ពិធីបើក ថ្ងៃទី៥ ខែឧសភា និងពិធីបិទ ថ្ងៃទី១៧ ខែឧសភា ព្រមទាំងពិធីផ្លូវការសំខាន់ ក៏ដូចជាកន្លែងប្រតិបត្តិការហ្គេមផ្ទាល់ក៏ធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោដែរ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច