Connect with us

កីឡា

មីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង ៤០០ នាក់ មកចូលរួមស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

មីយ៉ាន់ម៉ា នឹង​បញ្ជូន​អត្តពលិក​ជាង ៤០០ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី ៣២ នៅ​កម្ពុជា នេះ​បើ​យោង​តាម​ក្រសួង​កីឡា និង​កិច្ចការ​យុវជន​របស់​ប្រទេស កាលពី​ថ្ងៃ​សៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក U Htay Aung ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នៃ​ក្រសួង​កីឡា និង​កិច្ចការ​យុវជន បាន​ប្រាប់ Xinhua ថា ៖ «​គ្រូ​បង្វឹក និង​អត្តពលិក​ជាង ៤៦០ នាក់ ក្នុង​ចំណោម ១៩ ប្រភេទ​កីឡា នឹង​ត្រូវ​បញ្ជូន​ទៅ​ស៊ីហ្គេម»។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នា​ពេល​ខាង​មុខ មាន​អត្តពលិក​ជាង ៣០០ នាក់ កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង Nay Pyi Taw ខណៈ​ជាង ១០០ នាក់​ទៀត នៅ Yangon។

នៅ​ឆ្នាំ ២០២២ អត្តពលិក​មីយ៉ាន់ម៉ា បាន​ចូលរួម​ប្រកួត​ក្នុង​កីឡា​ចំនួន ១៨ ប្រភេទ ក្នុង​ស៊ីហ្គេម​លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម ដោយ​ដណ្ដើម​បាន​មេដាយ​មាស ៩ ប្រាក់ ១៨ និង​មេដាយ​សំរឹទ្ធ ៣៥។ ស៊ី​ហ្គេម​លើក​ទី ៣២ គ្រោង​នឹង​រៀបចំ​នៅ​ខែ​ឧសភា ឆ្នាំ ២០២៣៕

ប្រភព ៖ Xinhua

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម