កីឡា
ដឹងចំនួនក្រុមបាល់ទាត់បុរស-នារី ចូលរួមប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា ហើយ
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស-នារី ត្រូវបានសម្រេចចំនួនប្រទេសចូលរួមជាផ្លូវការហើយ ដោយមានទាំងអស់ ១៩ ក្រុមចូលរួម ក្នុងនោះបុរស ១០ ក្រុម និងនារី ៩ ក្រុម។ នេះបើតាមការបញ្ជាក់ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម(CAMSOC)។
សម្រាប់ប្រទេសដែលនឹងចូលរួមលើវិញ្ញាសាបាល់ទាត់បុរស (អាយុក្រោម ២២ ឆ្នាំ) គឺមាន ១០ ប្រទេស ក្នុងនោះម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម និងទីម័រខាងកើត។ ហើយប្រទេសដែលពុំបានចូលរួមគឺប្រទេសព្រុយណេ។
ដោយឡែកវិញ្ញាសាបាល់ទាត់នារីវិញ មាន ៩ ប្រទេសចូលរួម រួមមាន ម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ ខណៈដែល ព្រុយណេ ជាមួយ ទីម័រខាងកើត ក៏មិនបញ្ជូនក្រុមមកចូលរួមផងដែរ។
ជាមួយគ្នាតាមគម្រោងការចាប់ឆ្នោតបែងចែកពូល នឹងធ្វើឡើងនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣ នៅសាលសន្និសីទសារព័ត៌មាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រភេទកីឡាបាល់ទាត់ក្នុងស៊ីហ្គេម កាលពីលើកចុងក្រោយ ឆ្នាំ ២០២១ (លើកមកឆ្នាំ ២០២២) ក្រុមវៀតណាម ទាំងបុរស-នារី បានឈ្នះមេដាយមាសដូចគ្នា លើទឹកដីរបស់ខ្លួន។ ខណៈកម្ពុជា កាលពីលើកចុងក្រោយបានត្រឹមប្រកួតវគ្គជម្រុះក្នុងពូល៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់