Connect with us

កីឡា

កីឡា​​១០​​ប្រភេទ​​នេះ​​ប្រកួត​​មុន​​ថ្ងៃ​​​​ពិធី​បើក​ផ្លូវ​ការ​ កីឡាស៊ីហ្គេម

បានផុស

នៅ

កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​នឹង​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ និង​ពិធី​បិទ​បញ្ចប់​នៅ​​ថ្ងៃ​ទី​​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។

កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ដាក់​កីឡា​ចំនួន​៣៦​ប្រភេទ និង​កីឡា​ប្រកួត​សម្តែង​១​ប្រភេទ​ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ​លើ​ទឹក​ដី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា ក្នុង​ចំណោម​កីឡា៣៦​ប្រភេទ មាន​កីឡា​ចំនួន​១០​ប្រភេទ​ដែល​ត្រូវ​ប្រកួត​មុន​ពិធី​បើក ​​ដោយសារ​កីឡា​មួយចំនួន​ក្នុង​ចំណោម​កីឡា​ទាំង​នេះ​ត្រូវ​ប្រើ​​ពេល​វេលា​យូរ​ទើប​ចប់ ដូច្នេះ​ត្រូវ​ធ្វើ​ការ​ប្រកួត​មុន​ពិធី​បើក។

កីឡា​១០​ប្រភេទ​ប្រកួតមុន​ពិធី​បើក

  • អុកចត្រង្គ ប្រកួត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ទី៤ ខែ​ឧសភា និង​​បន្ត​ពីថ្ងៃ​ទី​៦ ដល់​ទី៩ ខែ​ឧសភា។
  • គ្រីឃីត ប្រកួត​នៅ​ទី​លាន AZ Group Cricket តាមផ្លូវ​៦០​ម៉ែត្រ ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ទី៤ ខែ​ឧសភា និង​​បន្ត​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។
  • កីឡាអេឡិចត្រូនិក​ ប្រកួត​នៅហ្គាណាវើលដ៍ និង​ផ្សារអូឡាំព្យា ​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី​៦ ដល់​ទី១៦ ខែ​ឧសភា។
  • បាល់ទាត់ វិញ្ញាសាបុរស​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ព្រីនស៍ ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ទី​៤ ខែ​ឧសភា និង​​បន្ត​ពី​​ថ្ងៃ​ទី​៦ ដល់​ទី​១៦ ខែ​ឧសភា។ វិញ្ញាសា​នារី ប្រកួត​នៅកីឡដ្ឋាន RSN និងស្តាត​ចាស់ ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ទី​៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី៦ ដល់​ទី​១៦ ខែ​ឧសភា។
  • ហុកគី ប្រកួត​​នៅ​​មជ្ឈមណ្ឌល​សន្និបាត​ជ្រោយ​ចង្វារ Dinasaur Park Hall ពី​ថ្ងៃ​ទី​ ១ដល់៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី​៦ ​ដល់​ទី​៨ ខែ​ឧសភា។
  • កីឡាឧបសគ្គ ប្រកួត​នៅមជ្ឈមណ្ឌល​សន្និបាត​ជ្រោយ​ចង្វារ Car Park ពី​ថ្ងៃ​ទី​ ៣ដល់ទី​៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី​ ៦​ដល់​ទី៧ ខែ​ឧសភា។
  • ទូក​ក្តោង ប្រកួត​នៅ​ឆ្នេរ​សមុទ្រ​ព្រះ​សីហនុ ពី​ថ្ងៃ​ទី​១ ដល់​ទី​៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី​ ៦ដល់ទី​៨ ខែ​ឧសភា។
  • ជឺជីតស៊ូ ប្រកួត​នៅ​មជ្ឈមណ្ឌល​ជ្រោយ​ចង្វារ Hall B ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា និង​បន្ត​ថ្ងៃ​ទី​ ៦ដល់ទី៧ ខែ​ឧសភា។
  • គុន​ល្បុក្កតោ ប្រកួត​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជ្រោយចង្វារ Hall C ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា និង​បន្ត​ថ្ងៃ​ទី ​៦ដល់​ទី​១០ ខែ​ឧសភា។
  • បាល់ទះ ប្រកួត​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី​ ៣​ដល់​ទី៤ ខែ​ឧសភា និង​បន្ត​ពី​ថ្ងៃ​ទី​ ៦ដល់​ទី​​១៤ ខែ​ឧសភា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម