កីឡា
Conor Nester ៖«ជ័យជម្នះលើសូលទីឡូអង្គរជាកម្លាំងចិត្តសំខាន់ប្រជែងកៅអី៤ក្រុមចុងក្រោយ»
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងយកការឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ០-៤ ក្នុងជំនួបសប្តាហ៍ទី៥ ពានរង្វាន់ខេមបូឌានលីគខាប់ រដូវកាល២០២៣ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមទាំងមូលក្នុងការប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជំនួបនេះ ព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបជាងបន្តិច និងរកបានគ្រាប់បាល់ បន្ទាប់ពីធ្វើការសម្រុកនៅដើមវគ្គទី១។ កីឡាករខ្មែរ-អាមេរិក Nick Taylor រកបានគ្រាប់បាល់បើកឆាកនៅនាទី១៧ ហើយវគ្គទី២ ទើបរកបាន៣គ្រាប់ទៀតដោយខ្សែប្រយុទ្ធ Marcus Haber នៅនាទី៥៥ និង៩០+១។ ជាមួយគ្នានេះ ខ្សែការពារ ធារី ចន្ថាប៊ីន ក៏រកបាន១គ្រាប់នៅនាទី៥៩។

លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង ហាក់មានសុទិដ្ឋិនិយមចំពោះការប្រកួត។ លោកបានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា ៖«ខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផលនេះ ពីព្រោះសូលទីឡូអង្គរ មានភាពប្រសើរឡើង។ ពួកគេបានតាំងចិត្តយ៉ាងខ្លាំងក្នុងការឈ្នះការប្រកួតនេះ ដោយសារតែការបាត់បង់ដ៏សោកសៅ នូវមរណភាពរបស់ លោកគ្រូ អ៊ុក សារ៉េត»។
ក្នុងជ័យជម្នះនេះ បាននាំឱ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្តការប្រជែងបន្ថែមទៀតដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈលោកគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះមានយោបល់អំពីរឿងនេះផងដែរ ដ្បិតប្រកួតក្រោយត្រូវជួប អាយអេសអាយដង្កោសែនជ័យ។

«ការផ្តោតសំខាន់របស់យើងគឺគ្រាន់តែចង់ឈ្នះការប្រកួតប៉ុណ្ណោះ ពីព្រោះ ISI នៅក្នុងផ្ទះរបស់ ពួកគេគឺជាគូប្រកួតដ៏ស្វិតស្វាញបំផុត។ ពួកគេទើបតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ទល់នឹងភ្នំពេញក្រោន។ យើងដឹងថា ការប្រកួតចុងក្រោយ ណាហ្គាវើលដ៍អាចយកឈ្នះយើងដោយគ្រាប់បាល់ចំណេញខុសគ្នា។ និយាយតាមត្រង់ ពួកយើងត្រឡប់មកយឺតក្នុងការរៀបចំការប្រកួតនេះ ដើម្បីផ្តល់ឱ្យកីឡាករបានសម្រាកពេញលេញ ខណៈលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហាក់នៅឆ្ងាយ។ យើងចង់ឲ្យកីឡាករត្រៀមខ្លួនបានរួចរាល់សម្រាប់ការប្រកួតទាំងនោះ។ ប្រសិនបើយើងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វានឹងក្លាយជាកាដូដ៏អស្ចារ្យសម្រាប់ពួកយើង»។ សម្ដីរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង។

ជាមួយនឹងជ័យជម្នះ ព្រះខ័នរាជស្វាយរៀង បានឈរនៅលេខ២បណ្ដោះអាសន្នក្នុងពូល B ដែលមាន១០ពិន្ទុស្មើគ្នាជាមួយ ណាហ្គាវើលដ៍ ដោយគ្នាត្រង់គ្រាប់បាល់ចំណេញប៉ុណ្ណោះ គ្រាដែលពូលនេះ ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចរាល់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?