Connect with us

កីឡា

មេ​​ដឹក​​នាំ​​ឥណ្ឌូនេស៊ី​ ជួប​​ក្រុម​​ U​20​​ ផ្ទាល់​​លើក​ដំបូង​​ ក្រោយ​​​ FIFA ដក​​​សិទ្ធិ​​ធ្វើ​​ម្ចាស់​​ផ្ទះ​​ World Cup

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អមដំណើរដោយប្រធានសមាគម​កីឡា​បាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir បានជួប​​​ក្រុម​កីឡាករ​បាល់ទាត់​​ឥណ្ឌូនេស៊ី​អាយុ​ក្រោម​២០​ឆ្នាំ (U-20) នៅកីឡដ្ឋាន Gelora Bung Karno ​ក្នុង​ទីក្រុងហ្សាកាតា ដែលនេះជាការ​ជួប​ផ្ទាល់​លើកដំបូង ចាប់តាំងពីត្រូវបានសហព័ន្ធ​កីឡា​បាល់​បាល់ទាត់អន្តរជាតិ (FIFA) ​ដកហូត​សិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ (FIFA U-20 World Cup 2023)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតីបានចូលទៅក្នុងទីលានបាល់ទាត់ និង​បាននិយាយជាមួយគ្រូបង្វឹក​​ក្រុមជម្រើសជាតិ លោក Shin Tae Yong។ បន្ទាប់ពី​បាន​ពិភាក្សាជាមួយគ្រូបង្វឹករួចមក​ លោកប្រធានបានជួបជាមួយក្រុមជម្រើសជាតិ U-20 ដើម្បីលើកទឹកចិត្តពួកគេកុំឱ្យបាក់ទឹកចិត្ត បើទោះបីជាការចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA) U-20 ឆ្នាំ២០២៣ ត្រូវបានលុបចោលក៏ដោយ។

«ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​ ពួកគេមិនត្រូវរស់នៅក្នុងស្រមោល​ខកចិត្ត និងទុក្ខព្រួយឡើយ»។ សំដី​​គួរ​ឲ្យ​កត់​សំគាល់​របស់​លោកប្រធានាធិបតី។

កាលពីថ្ងៃសុក្រ លោក Erick Thohir បាននិយាយថា ក្រុម U-20 នឹងជួបជាមួយ Joko Widodo បន្ទាប់ពីការលុបចោលរបស់ឥណ្ឌូនេស៊ីក្នុងនាមជាម្ចាស់ផ្ទះ U-20 World Cup 2023 ។

ជាមួយនឹងការលុបចោល ក្រុម U-20 ឥណ្ឌូណេស៊ី ក៏មិនអាចចុះឈ្មោះក្នុងការប្រកួតនៅឆ្នាំនេះបានផងដែរ។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានដកប្រទេសឥណ្ឌូនេស៊ី​ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ U-20 World Cup 2023 កាលពីថ្ងៃពុធ បន្ទាប់ពីជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងប្រធាន​សមាគម​កីឡា​បាល់ទាត់ឥណ្ឌូនេស៊ី លោក Erick Thohir។

កន្លងមកមានការច្រានចោលពីភាគីជាច្រើន រួមទាំងប្រធានតំបន់ប្រឆាំងនឹងក្រុមជម្រើសជាតិអ៉ីស្រាអែល ដើម្បីចូលរួមការប្រកួត U-20 World Cup 2023។

ការលុបចោលឋានៈជាម្ចាស់ផ្ទះដោយស្វ័យប្រវត្តិ ​ដោយសារ​ឥណ្ឌូនេស៊ី​មិនអាចទទួលបាន​កៅអី​ក្នុង​វគ្គ​ជម្រុះ​ បន្ទាប់ពីមិនអាចឡើងដល់កំពូលទាំង​៤​ក្រុម​ក្នុង​ពានរង្វាន់ U-20 Asian Cup ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ bola.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម