Connect with us

កីឡា

សម្តេច​​តេជោ​​ ហ៊ុន សែន​​៖ តម្រូវ​​ការ​​​​​របស់​​កម្ពុជា​​​ធ្វើ​​ស៊ីហ្គេម​​មិន​​មែន​រក​​លុយ​ គឺ​​ចង់​​​ឲ្យ​​ពិភព​​លោក​ស្គាល់​​កម្ពុជា

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​​ពី​ការ​ទទួល​​​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ​គឺ​ដើម្បី​ឲ្យ​ពិភព​លោក​ស្គាល់កម្ពុជា ប៉ុន្តែ​មិន​មែន​ដើម្បី​រក​លុយ​​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធីជួប​សំណេះ​សំណាល និង​ទទួល​ទានអាហារ​​សាមគ្គី​ជា​មួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​ នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖«នៅ​ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​ឆ្លៀត​បញ្ជាក់​បន្ថែម​​ថា ប្រជា​ពល​រដ្ឋ​ដែល​ចូល​មើល​ស៊ីហ្គេម  ទាំង​ពេល​បើក និង​ពេល​បិទ មិន​ត្រូវ​ទទួល​ការ​បង់​ថ្លៃ​ណា​មួយ​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​រៀបចំ​សណ្តាប់​ធ្នាប់​​ឲ្យ​បាន​ត្រឹម​ត្រូវ។ សំបុត្រ​ត្រូវ​តែ​មាន​ ប៉ុន្តែ​សំបុត្រ​នោះ​មិន​ត្រូវ​បង់​ថ្លៃ​ទេ។ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ យើង​មិន​លក់​ដោយ​តម្លៃ​ណា​មួយ​នោះ​ទេ»។

«ហេតុ​ផល​អ្វី​បាន​ជា​ត្រូវ​មាន​សំបុត្រ? យើង​ត្រូវ​ដឹង​ថា សាល​ស្តាត​ក្នុង​ពិធី​បើក និង​ពិធី​បិទ មាន​ទំហំ​ធំ​ណាស់។ ប្រសិន​បើ​ប្រជា​ជន​ចូល​ទៅ​ទស្សនា មិន​បាន​ដឹង​ពី​ទីតាំង​កន្លែង​ដែល​ខ្លួន​​ត្រូវ​អង្គុយ​នៅ​ទី​ណា កៅអី​លេខ​ប៉ុន្មាន នៅ​តំបន់​ណា ត្រូវ​ចូល​តាម​ច្រក​ទ្វារ​ណា? វា​នឹង​បង្កើត​នូវ​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់ ព្រោះ​មនុស្ស​ទាំង​អស់​គឺ​ទៅ​កាន់​ទី​កន្លែង​តែ​មួយ​ ដូច្នេះ​មិន​បាន​បែង​ចែង​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​តំបន់​ដែល​ខ្លួន​អង្គុយ រហូត​ទៅ​ដល់​ដណ្តើម​កៅអី​គ្នា​​ជា​ដើម។ នេះ​មិន​មែន​ជា​រឿង​ល្អ​ទេ»។ សម្តេច​តេជោ​បានបញ្ជាក់។

សម្តេច​តេជោ​បាន​សង្កត់​ធ្ងន់​ថា ៖«យើង​មិន​មែន​ត្រូវ​ការ​ប្រាក់​កាក់​​ដែល​ចេញ​មក​ពី​ការ​ប្រមូល​នៃ​ការ​លក់​សំបុត្រ ឬ​​ការលក់​សិទ្ធិ​​ផ្សព្វផ្សាយ​ណាមួយ​ពី​កម្ពុជា​នោះ​ទេ។ ​តម្រូវ​ការ​ចាំ​បាច់​របស់​យើង​នៅ​ពេល​នេះ​មិន​មែន​​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ ឬ​លក់​សិទ្ធិ​នៃ​ការ​ផ្សព្វផ្សាយ​ទេ។ តម្រូវ​ការ​របស់​យើង​គឺ​ចង់​ឲ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​តែ​ម្តង»៕

អត្ថបទ៖ វីរបុត្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម