កីឡា
សម្តេចតេជោ ទន្ទឹងរង់ចាំអត្តពលិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម សម្រេចលទ្ធផលទទួលបានមេដាយទ្វេដង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរពីអត្តពលិកកម្ពុជា ទាំងមិនពិការ និងមានពិការភាព សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។
មានប្រសានស៍ដូច្នេះនៅក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏មានអត្ថន័យនេះ បន្ទាប់ពីបានដាក់ចេញនូវបទបញ្ជា និងគោលការណ៍សំខាន់ៗមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងក្នុងន័យទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរពីអត្តពលិកទាំងមិនពិការ និងមានពិការភាព សម្រាប់ការប្រកួតនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំក៏កំពុងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបទៅដោយកិត្តិយសនិងមោទកភាពជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម–អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជាមួយសម្តេចឯកឧត្តមលោកជំទាវអ្នកឧកញាលោកលោកស្រីនិងមហាគ្រួសារកីឡាជាតិយើងដើម្បិធ្វើឱ្យព្រឹត្តិការណ៍កម្ពុជាឆ្នាំ២០២៣ទទួលបានជោគជ័យដ៏ធំធេងនិងធានាឱ្យក្រុមជម្រើសជាតិកម្ពុជាសម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម–អាស៊ានប៉ារ៉ាហ្គេម»។

«ឆ្នាំនេះអ្នកទាំងអស់គ្នាហត់នឿយណាស់ហើយក្នុងការហ្វឹកហាត់ក៏ប៉ុន្តែយើងត្រូវតែមានការហ្វឹកហាត់បន្ថែមទៀតដើម្បីធានាជោគជ័យហើយជោគជ័យរបស់យើងមិនមែនបានមកពីការបន្ថែមការប្រកួតដោយខ្វះបច្ចេកទេសខុសបច្ចេកទេសឬរហូតទៅដល់ប្រើប្រាស់នូវសារធាតុញៀននោះទេទាំងកីឡាធម្មតានិងផ្នែកបងប្អូនដែលពិការដែលខ្ញុំសង្ឃឹមថាឆ្នាំនេះខ្ញុំរង់ចាំទទួលយកនូវមេដាយដែលមានចំនួនច្រើនដែលចេញពីកីឡាពីការរបស់យើងព្រោះថាជារៀងរាល់ឆ្នាំនៅក្នុងស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមកីឡាជនពិការរបស់យើងតែងតែទទួលបានមេដាយច្រើនជារៀងរាល់ឆ្នាំ។ហើយតាមដែលឯកឧត្តមយីវាសនានិយាយថាឆ្នាំនេះអាចមានមេដាយលើសទ្វេរដង ខ្ញុំរង់ចាំហើយខ្ញុំក៏សង្ឃឹមរង់ចាំនូវកីឡាករ–កីឡាការិនីរបស់យើងនឹងទទួលបានមេដាយទ្វេរដងបើប្រៀបធៀបទៅនឹងការប្រកួតតាមប្រទេសនានាព្រោះយើងប្រកួតក្នុងផ្ទះរបស់យើង»។

ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមក្រសួងស្ថាប័នអាជ្ញាធររាជធានី–ខេត្តដែលបានរៀបចំត្រៀមការប្រកួតបានយ៉ាងរលូននិងវឌ្ឍនភាពល្អប្រសើរ។ជាមួយគ្នាសម្តេចតេជោសម្ដែងការអរគុណដល់សហព័ន្ធកីឡាជាតិដែលបានខិតខំប្រឹងប្រែអភិវឌ្ឍន៍បច្ចេកទេសកីឡាគួរជាទីសង្ឃឹមឈានទៅរកឧត្តមភាពក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ៕
អត្ថបទ៖មន្នីរ័ត្ន

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?