កីឡា
មើលប្លង់ក្លឹបប្រដាល់«គុនខ្មែរវើលឆាមពាន» អាចជាក្លឹបល្អជាងគេនៅកម្ពុជា
ក្លឹបបង្ហាត់ប្រដាល់គុនខ្មែរវើលឆាមពាន (Kun Khmer World Champion) ត្រូវបានចេញប្លង់គំរូហើយដែលមើលទៅប្រកបដោយផាសុកភាព គុណភាព និងស្តង់ដាដែលនឹងក្លាយជាសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងការជំរុញអភិវឌ្ឍគុនខ្មែរឲ្យរីកចម្រើន។

លោក ស្រី ចាន់ថន ដែលជាស្ថាបនិកក្លឹបបាននិយាយថា រហូតដល់ពេលនេះគំរូប្លង់បានចេញរួចរាល់ហើយ ហើយក៏នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ។ ក្លឹបនេះមានទីធ្លាធំទូលាយសម្រាប់ជាចំណតយានយន្ត មានសង្វៀនសម្រាប់អនុវត្តផ្ទាល់ និងសម្ភារហ្វឹកហាត់ទំនើបៗ។ ជាមួយគ្នានេះ ក៏មានរំលេចនូវយន្តគាថាខ្មែរផងដែរនៅលើជញ្ជាំង។

លោកស្រី ចាន់ថន បាននិយាយថា ៖«ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយ ខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថា ដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លាននាក់នៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាច ឬតក់ស្លុតបន្តិចណាឡើយ»៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ