កីឡា
ពេលនាំខ្សែក្រវាត់ WMO ដល់កម្ពុជា Thiago ប្រកាសវ៉ៃតំណាងគុនខ្មែរលើឆាកអន្តរជាតិទៀត
កីឡាករប្រេស៊ីល Thiago Teixeira បាននាំខ្សែក្រវាត់មួយថៃពិភពលោក (WMO) មកដល់ទឹកដីកម្ពុជាហើយព្រឹក ថ្ងៃទី៤ ខែមេសានេះ បន្ទាប់ពីទទួលបានជោគជ័យលើដៃគូជនជាតិអង់គ្លេស Joe Craven កាលពីយប់ថ្ងៃទី១ ខែមេសា នៅប្រទេសអាល្លឺម៉ង់។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/THIAGO-TIEXARA.png12.png)
ដំណើរមកដល់របស់ម្ចាស់ខ្សែក្រវាត់ WMO នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិត្រូវបានអ្នកគាំទ្រយ៉ាងច្រើនកុះករស្ទើរពេញច្រកចេញទៅទទួលស្វាគមន៍ដែលបានធ្វើឲ្យកីឡាករប្រេស៊ីលរូបនេះរំភើបយ៉ាងខ្លាំង ហើយមិននឹកស្មានថា ខ្លួនទទួលបានក្តីស្រឡាញ់ច្រើនពីប្រជាជនកម្ពុជា។
នៅចំពោះមុខអ្នកទទួលស្វាគមន៍ កីឡាករ Thiago Teixeira បាននិយាយថា ៖«ខ្ញុំសូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នាដែលបានផ្តល់សេចក្តីស្រឡាញ់ និងគាំទ្រចំពោះរូបខ្ញុំ។ គុនខ្មែរៗមានប្រភពដើមពីប្រទេសកម្ពុជា។ សួស្តី អ្នកទាំងអស់គ្នា ចាប់ពីពេលនេះទៅ ខ្ញុំវ៉ៃតំណាងឲ្យគុនខ្មែរ។ ខ្ញុំមិននឹកស្មានថា ប្រជាជនកម្ពុជាបានស្រឡាញ់គាំទ្រខ្ញុំខ្លាំងដល់ម្ល៉េះសោះ។ កម្ពុជាជាផ្ទះទី២របស់ខ្ញុំ»។
កាលនៅលើសង្វៀន Apex Fight Series ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១ ខែមេសា Thiago ក៏បានប្រកាសថា រូបគេសូមអរគុណដល់អ្នកគាំទ្រគុនខ្មែរ។ ប្រជាជនខ្មែរស្រឡាញ់ចូលចិត្តរូបគេខ្លាំងណាស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/THIAGO1-1-1536x1152-1-1024x768.jpg)
សូមបញ្ជាក់ថា ការប្រកួតកាលពីថ្ងៃទី១ ខែមេសា ក្នុងទឹកទី១ កីឡាករអង់គ្លេស Joe Craven បង្ហាញទម្រង់ប្រកួតគួរឲ្យចាប់អារម្មណ៍តាមរយៈការទាត់ និងឡើងជង្គង់ ស្របពេលកីឡាករគុនខ្មែរ Thiago Teixeira ចេញកណ្តាប់ដៃមួយៗ និងការពារជំហរបានល្អ។ នៅទឹកទី២ Thiago ធ្វើបានល្អខ្លាំងមែនទែនដោយប្រើកណ្តាប់ដៃវ៉ៃឲ្យ Joe Craven ដួលនៅដើមទឹក និងត្រូវអាជ្ញាកណ្តាលរាប់៨លើកទី១។ បន្ទាប់ពីត្រូវបានអាជ្ញាកណ្តាលរាប់ កីឡាករអង់គ្លេសបានតាំងស្មារតី និងតស៊ូប្រយុទ្ធឡើងវិញបានល្អ ប៉ុន្តែចុងទឹកទី២ត្រូវមួយកែងរបស់កីឡាករប្រេស៊ីល ដួលលើកទី២ ត្រូវអាជ្ញាកណ្តាលរាប់ម្តងទៀត ហើយបញ្ឈប់ការប្រកួតតែម្តង៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?