Connect with us

កីឡា

អាហ្សង់ទីន​ ជា​បេក្ខភាព​ជំនួស​ឥណ្ឌូណេស៊ី ធ្វើ​ម្ចាស់​ផ្ទះ​ FIFA U20 World Cup

បានផុស

នៅ

អាហ្សង់ទីន អាចក្លាយជាប្រទេស​ជំនួសឥណ្ឌូណេស៊ី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតបាល់ទាត់ជើង​ឯក​ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U20 World Cup 2023)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនៅទ្វីបអាមេរិកខាងត្បូងមួយនេះ បានដាក់សំណើជាផ្លូវការដើម្បីសុំរៀបចំការប្រកួតបន្ទាប់ពី សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បានដកសិទ្ធិធ្វើ​ម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី។ ការសម្រេចចិត្តត្រូវបានរំពឹងថា នឹងត្រូវធ្វើឡើងដោយការិយាល័យរបស់​ FIFA ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ ដោយការប្រកួតគ្រោងនឹង​ធ្វើ​នៅថ្ងៃទី២០ ខែឧសភា ដដែល។

ប្រធាន FIFA លោក Gianni Infantino បានសរសើរការដេញថ្លៃរបស់អាហ្សង់ទីន ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះបាន​ក្លាយ​ជាជម្រើស​សម្រាប់​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ។ 

លោក Infantino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសប៉ារ៉ាហ្គាយថា ៖«យើងទាំងអស់គ្នាស្គាល់បាល់ទាត់អាហ្សង់ទីន ហើយច្បាស់ណាស់ថា គេអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិតនេះ»។

ស្រប​ពេល​ប្រទេសផ្សេងទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ អាហ្សង់ទីន គឺជាប្រទេសតែមួយគត់ដែលបានដាក់សំណើដេញថ្លៃជាផ្លូវការ។

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល ប្រចាំប្រទេសអាហ្សង់ទីន លោក Eyal Sela បាននិយាយថា អ៉ីស្រាអែល ពេញចិត្តឱ្យប្រទេសអាហ្សង់ទីនធ្វើជាម្ចាស់ផ្ទះ និង​បន្ថែមថា ប្រទេសនេះសមនឹងទទួលបានជាជើងឯកពិភពលោក។

អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួតពានរង្វាន់ខាងលើនេះ ក្នុងឆ្នាំ២០០១ ដោយបានយយឈ្នះ ហ្គាណា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ប្រទេសនេះមានប្រវត្តិបាល់ទាត់ដ៏សម្បូរបែប ដោយបានឈ្នះ​ជើង​ឯក U20 World Cup ៦​ដង និងបង្កើតបានកីឡាករឆ្នើមៗមួយចំនួនក្នុងការប្រកួតនេះ រួមមាន Lionel Messi ជាដើមក៏ធ្លាប់ឈ្នះពានរង្វាន់នេះផងដែរ៕

អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ espn.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២០ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម