Connect with us

កីឡា

WWE និង UFC រួមបញ្ចូលគ្នាបង្កើតក្រុមហ៊ុនកីឡាថ្មីមួយ

បានផុស

នៅ

ស្ថាប័នកីឡាកាស​ដ៏ពេញនិយម WWE បានរួមបញ្ជូលគ្នាជាមួយស្ថាប័នវាយក្នុងទ្រុង UFC ដើម្បីបង្កើតក្រុមហ៊ុនកីឡាដ៏ធំមួយក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Endeavor Group ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការរួមបញ្ជូលនេះ ក្រុមហ៊ុន Endeavor នឹងកាន់កាប់ភាគហ៊ុន ៥១ ភាគរយនៅក្នុងក្រុមហ៊ុនកីឡាប្រយុទ្ធ និងការកម្សាន្តថ្មី ខណៈដែលភាគហ៊ុននៅដែលសល់ចំនួន ៤៩ ភាគរយគឺ WWE ជាអ្នកក្ដោបក្ដាប់ ។

តាមរយៈកិច្ចព្រមព្រៀង​នេះ ភាគហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈថ្មីមួយនេះ មានចំនួន ២១ ពាន់លានដុល្លារ ដោយក្នុងនោះ WWE និង UFC មានតម្លៃ ៩.៣ ពាន់លានដុល្លារ ខណៈ​កម្មសិទ្ធិរបស់ Endeavor មានចំនួន ១២.១ ពាន់លានដុល្លារ ។

ពាក់ព័ន្ធជាមួយក្រុមហ៊ុនថ្មីនេះ លោក Ari Emanuel នឹងកាន់កាប់ជានាយកប្រតិបត្តិ ខណៈលោក McMahon ដែលជាប្រធានប្រតិបត្តិស្ថាប័ន WWE ក៏មាន​តួនាទី​ដូច​គ្នា​ផងដែរក្នុង​ក្រុមហ៊ុន​ថ្មី​នេះ ។ ចំណែកលោក Dana White នឹងនៅតែជាប្រធាន UFC ដដែល ហើយចំពោះឈ្មោះនៃក្រុមហ៊ុនវិញ នឹងត្រូវប្រកាសនៅពេលក្រោយ ។

គួរឲ្យដឹងថា កន្លងមកស្ថាប័ន WWE មានតម្លៃទីផ្សារប្រហែល ៦.៥ ពាន់លានដុល្លារ ឯក្រុមហ៊ុន Endeavor មានទីផ្សារមូលប័ត្រប្រហែល ១០ ពាន់លានដុល្លារ ៕​

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

ព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅតែវាយប្រហារ ខេត្ត Hokkaido ប្រទេសជប៉ុន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ២៥ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម