កីឡា
កែវ សុខផេង មានប្រវត្តិយ៉ាងណា មុនពេលចូលនិវត្តន៍វ័យ៣១ឆ្នាំ?
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លឹបវិសាខា កែវ សុខផេង បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ដោយសាររបួសរ៉ាំរៃ។

កែវ សុខផេង ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់កម្ពុជាម្នាក់ទទួលបានជោគជ័យទាំងក្នុងជម្រើសជាតិ និងក្លឹប ចាប់តាំងពីរូបគេបានលេងបាល់ទាត់អាជីពនៅឆ្នាំ២០១២។ ក្លឹបអាជីពលើកដំបូងគឺ បឹងកេត ពីឆ្នាំ២០១២ ដល់ ២០១៥ រូបគេបង្ហាញខ្លួនបាន៣៧ដងនៅលើទីលាន និងរកបាន២១គ្រាប់។ ក្លឹបនេះ រូបគេបានជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១២។
បន្ទាប់មក សុខផេង បានផ្លាស់ទៅក្លឹបភ្នំពេញក្រោន ពីឆ្នាំ២០១៥ ដល់២០១៧។ ក្នុងរយៈពេល៣ឆ្នាំនេះ រូបគេបង្ហាញខ្លួនលើទីលាន៥១ដង រកបាន២៧គ្រាប់ និងជួយឲ្យភ្នំពេញក្រោន ឈ្នះជើងឯកលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១៥។
ឆ្នាំ២០១៨ ប្អូនប្រុសបង្កើតរបស់ កែវ សុខង៉ន បានផ្ទេរទៅកាន់ក្លឹបលីគកំពូលម៉ាឡេស៊ី PKNP ហើយលេងបានតែ៤ដងប៉ុណ្ណោះ ប៉ុន្តែរកបាន១គ្រាប់ដែលបានក្លាយជាកីឡាករកម្ពុជាទី១រកបានគ្រាប់បាល់ក្នុងលីគកំពូលម៉ាឡេស៊ី។

យ៉ាងណា ឆ្នាំ២០១៨ដដែល កែវ សុខផេង បានវិលត្រឡប់មកកម្ពុជាវិញដោយបានចូលរួមជាមួយក្លឹបវិសាខា។ ក្លឹបចុងក្រោយនេះ រូបគេបានបង្ហាញលើទីលានប្រមាណ៩៤ដង រកបាន៥១គ្រាប់ និងជួយឲ្យវិសាខាឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣លើកជាប់គ្នាគឺឆ្នាំ២០២០ ២០២១ និង២០២២។
និយាយពីជម្រើសជាតិកម្ពុជាវិញ កែវ សុខផេង ត្រូវបានកោះហៅចូលតំណាងជាតិលើឆាកអន្តរជាតិតាំងពីឆ្នាំ២០១៥ទាំងឈុតធំ និងឈុតយុវជន។ ការបង្ហាញខ្លួនឲ្យក្រុមយុវជនអាយុក្រោម២៣ និងឈុតធំបាន៦២លើក រកបាន១៥គ្រាប់ក្នុងព្រឹត្តិការណ៍សំខាន់ជាច្រើនដូចជា ជម្រុះជើងឯកពិភពលោក ជម្រុះជើងឯកអាស៊ី ជើងឯកអាស៊ាន កីឡាស៊ីហ្គេម និងមិត្តភាពអន្តរជាតិជាដើម។
សមិទ្ធផលសម្រាប់ក្រុមជម្រើសជាតិគួរឲ្យកត់សំគាល់គឺនៅពេល រូបគេស៊ុតបាន៤គ្រាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន គឺស៊ុតចូលហ្វីលីពីន១គ្រាប់, ចូលទីម័រខាងកើត១គ្រាប់, ចូលម៉ាឡេស៊ី១គ្រាប់ និងមីយ៉ាន់ម៉ា១គ្រាប់ ហើយជាការជួយឲ្យក្រុម U23 កម្ពុជាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។

យ៉ាងណា ចាប់តាំងពីចុងឆ្នាំ២០២២មក សុខផេង ឧស្សាហ៍របួសញឹកញាប់ និងមិនសូវបានចូលលេងទេ។ គេមើលឃើញគ្រូបង្វឹកដាក់ឲ្យចូលលេងចុងវគ្គទី២។
ក្រៅពីអាជីបបាល់ទាត់ កែវ សុខផេង ជាកីឡាករបាល់ទាត់ម្នាក់ដែលលេចមុខក្នុងកម្មវិធីសំខាន់ជាច្រើនដូចជាពិធីសម្ពោធផលិតផល ហាង និងការថតផ្សាយពាណិជ្ជកម្មជាដើម។

នៅថ្ងៃទី៥ ខែមេសានេះ ក្លឹបវិសាខា បានប្រកាសជាផ្លូវការពីការចូលនិវត្តន៍របស់ កែវ សុខផេង ក្នុងវ័យ៣១ឆ្នាំ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?