កីឡា
ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា A និង B ឈ្នះក្រុមសានតុងរបស់ចិនទាំងពីរ
ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាទាំងក្រុម A និងក្រុម B បានយកឈ្នះក្រុមសានតុងរបស់ប្រទេសចិនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះនៅទីលានបាល់ទះឆ្នេរខ្សាច់នៃពហុកីឡដ្ឋានជាតិ។

ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាក្រុម A បានយកឈ្នះក្រុមសានតុង A ដោយលទ្ធផល ២-១ (២១-១៧, ១៦-២១ និង១៦-១៤) ខណៈក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាក្រុម B បានយកឈ្នះក្រុមសានតុង B ដោយលទ្ធផល ២-០ (២១-១១ និង២១-៤)។
នេះជាការប្រកួតកម្តៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមខ្លួនសម្រាប់ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ល្ងាចនេះ ក្រុមបាល់ទះកម្ពុជាក្នុងសាលនឹងប្រកួតជាមួយក្រុមសានតុងរបស់ប្រទេសចិន វេលាម៉ោង៦ល្ងាច នៅវិមានពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?