កីឡា
មើលស្ថិតិទាំងនេះ ក្រុមបាល់ទះកម្ពុជា សង្ឃឹមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម
ប្រភេទកីឡាបាល់ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើការចាប់ឆ្នោតរួចរាល់ហើយកាលពីរសៀលថ្ងៃទី៥ ខែមេសា។
សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល ក្រុមកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ការពារមេដាយមាសឆ្នាំចាស់ ឥណ្ឌូណេស៊ី និងសិង្ហបុរី ខណៈពូល B មានក្រុមខ្លាំង វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

បើវិភាគលើក្រុមដែលនៅពូលជាមួយគ្នា កម្ពុជាមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់។ ឥណ្ឌូណេស៊ី ជាក្រុមខ្លាំងដែលបានឈ្នះមេដាយមាស កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
វគ្គសន្សំពិន្ទុក្នុងពូល ឥណ្ឌូណេស៊ី បានឈ្នះ មីយ៉ាន់ម៉ា ៣-០, ឈ្នះវៀតណាម ៣-១ និងឈ្នះ ម៉ាឡេស៊ី ៣-០។ ស្របពេលកម្ពុជានៅពូល B បានយកឈ្នះ ហ្វីលីពីន ៣-១ និងចាញ់ថៃ ៣-២ ឈរលេខ២ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបឥណ្ឌូណេស៊ី ដែលលេខ១ក្នុងពូល A។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្វីបើក្រុមកម្ពុជាចាញ់ឥណ្ឌូណេស៊ី ៣-១ ប៉ុន្តែកម្ពុជាអាចតដៃយកឈ្នះបាន១សិតដែរ។ ដូច្នេះការជួបគ្នាសម្រាប់ស៊ីហ្គេម លើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ នៅពូលជាមួយគ្នា កម្ពុជាប្រហែលមិនបណ្តោយឲ្យឥណ្ឌូណេស៊ី រកបានពិន្ទុបានស្រួលនោះទេ ប៉ុន្តែទទួលស្គាល់ឥណ្ឌូណេស៊ីជាក្រុមខ្លាំង។
នៅពូលជាមួយគ្នានេះគឺសិង្ហបុរីដែលត្រូវបានមើលឃើញថា កម្ពុជាអាចមានលទ្ធភាពក្នុងការទទួលបានជ័យជម្នះ។ មែនទែនទៅ កម្ពុជាទើបតែទទួលបានជ័យជម្នះលើសិង្ហបុរី ដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីដាច់ខែមីនាកន្លងទៅថ្មីៗនៅប្រទេសម៉ាឡេស៊ី ដូច្នេះជួបគ្នានៅស៊ីហ្គេម ខាងមុខ កម្ពុជាសង្ឃឹមឈ្នះទៀត។
ប្រសិនកម្ពុជាចាញ់ឥណ្ឌូណេស៊ី ហើយយកឈ្នះសិង្ហបុរី នោះកម្ពុជានឹងឈរលេខ២ ហើយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារពូលនេះមានតែ ៣ប្រទេសប៉ុណ្ណោះ ហើយមានតែ១ក្រុមប៉ុណ្ណោះធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។
អ្វីដែលកាន់តែសំខាន់ទៀតនោះ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូង កម្ពុជាមានកម្លាំងចិត្តខ្លាំង និងមានអ្នកគាំទ្រច្រើនចូលរួមលើកទឹកចិត្ត ដូច្នេះក្រុមកម្ពុជាពិតជាមុះមុតក្នុងការប្រកួតមួយនេះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?