កីឡា
គ្រូU22ថៃចង់ឈ្នះគ្រប់ការប្រកួតក្នុងស៊ីហ្គេមនៅកម្ពុជា
លោក Issara Sritaro គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ (U22) ចង់ឲ្យកូនក្រុមរបស់ខ្លួនទទួលបានជ័យជម្នះទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីបាល់ទាត់ផ្នែកបុរសត្រូវបានចាប់ឆ្នោត ហើយថៃស្ថិតនៅពូលជាមួយក្រុមខ្លាំង វៀតណាម និងម៉ាឡេស៊ី។

ក្រុម U-22 ថៃ ស្ថិនៅពូល B ជាមួយ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។ សម្រាប់ការជួបដៃគូក្នុងពូលបែបនេះ លោក Issara Sritaro បាននិយាយថា ចង់ឈ្នះគ្រប់ការប្រកួត និងចាត់ទុកថា ការជួបក្រុមខ្លាំងទាំង២ក្នុងពូលជារឿងល្អសម្រាប់ការអភិវឌ្ឍក្រុម។
លោកបាននិយាយដូច្នេះថា ៖«លទ្ធផលចាប់ឆ្នោតអាចទទួលយកបាន ព្រោះយើងបានជួបសិង្ហបុរី ហើយយើងមានពេលរៀបចំជួបម៉ាឡេស៊ី និងជួបឡាវ ដូច្នេះយើងអាចមានគម្រោងជាមុន។ យើងចង់ឈ្នះរាល់ការប្រកួត។ ការប្រកួតជាមួយនឹងវៀតណាម ជាការប្រកួតដ៏លំបាក។ យើងថែមទាំងអាចដាក់១១នាក់ដំបូងបានល្អបំផុតគ្រប់ការប្រកួត ព្រោះមានពេលសម្រាកគ្រប់គ្រាន់»។

«យើងនឹងព្យាយាមប្រមូលព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់យើង។ ឥឡូវនេះមានព័ត៌មាន។ យើងមានព័ត៌មានទាំងអស់ ហើយយើងត្រូវរៀបចំផែនការ និងពិភាក្សាជាមួយក្រុម»។ គ្រូបង្វឹកដដែលរូបនេះបានបន្ថែម។
ការដែលចង់ឈ្នះគ្រប់ការប្រកួតបែបនេះ ក៏បានសេចក្ដីថា U-22 ថៃ មានមហិច្ឆតា ដើម្បីឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬក៏វគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ siamsport.co.th

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?