កីឡា
មើលទិដ្ឋភាពទីលានប៉េតង់ស្តង់ដាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម
ទីលានកីឡាប៉េតង់សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាបានរៀបចំរួចរាល់ហើយដែលប្រកបដោយគុណភាព និងស្តង់ដាសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។

ទីលានប៉េតង់នៅពហុកីឡដ្ឋានជាតិមានទីលាន៧ក្រឡាផ្សេងគ្នាសម្រាប់រៀបចំការប្រកួតផ្លូវការ និងមានក្រឡាផ្សេងទៀតសម្រាប់ការហ្វឹកហាត់កម្តៅសាច់ដុំមុនការប្រកួតទៀតផង។ សម្រាប់ការប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ មានទីលាន៦ប្រឡាសម្រាប់ការប្រកួតក្នុងវគ្គជម្រុះ ឬសន្សំពិន្ទុក្នុងពូល និងមានទីលាន១ក្រឡាទៀតសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ចំពោះទីលាន១ក្រឡាសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំយ៉ាងស្អាត និងមានកន្លែងអង្គុយជុំវិញជាថ្នាក់ៗដែលមើលទៅមានកម្រិតស្តង់ដាអន្តរជាតិតែម្តង។

សូមបញ្ជាក់ថា ប៉េតង់ជាកីឡា១ប្រភេទក្នុងចំណោមកីឡា៩ប្រភេទនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមានដូចជា កីឡាបាល់ទាត់បុរស (ពូលA) បាល់ទះ បាល់ទឹក ប៉េតង់ សីដក់ សូហ្វតិន្និស កាយសម្ព័ន្ធ និងលើកទម្ងន់៕




អត្ថបទជាច្រើនពីកីឡាស៊ីហ្គេម លើកទី៣២ សូមចុច «ស៊ីហ្គេម»
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ