កីឡា
លោក សៅ សុខា៖ ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ដើម្បីលើកកម្ពស់សុខមាលភាពសង្គម
ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា គឺមិនមែនតែលទ្ធផលនៃការប្រកួតប៉ុណ្ណោះទេ តែផ្ទុយទៅវិញគឺដើម្បីរួមចំណែកកសាងប្រទេសតាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព និងទំនាក់ទំនងមិត្តភាព។ នេះជាការថ្លែងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឧបត្ថម្ភ នៃក្រុមហ៊ុនវឌ្ឍនៈប្រូវីរីជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី ៦ ខែមេសា លោក សៅ សុខា បានថ្លែងដូច្នេះថា៖ «គោលដៅចម្បងនៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ គឺមិនមែនដើម្បីតែលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេ។ ប៉ុន្តែគឺដើម្បីរួមចំណែកកសាងប្រទេសតាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍»។
លោកបន្ថែមថា មិនខុសពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក កីឡាបាល់ទាត់នៅកម្ពុជា គឺមានភាពពេញនិយមចូលចិត្តលេង និងតាមដានទស្សនាពីមហាជនគ្រប់ស្រទាប់ និងគ្រប់វ័យ។

ជាមួយគ្នានេះ លោក សៅ សុខា បានលើកឡើងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានត្រៀមខ្លួនរួចជាស្រេច ពោលគឺនៅសល់តែរយៈពេលជាង២០ថ្ងៃទៀតប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយក៏ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពលើគ្រប់វិស័យដូចជា ស្ថេរភាពនយោបាយ សន្តិភាព និងសន្តិសុខសង្គម ភាពរីកចម្រើននៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងកីឡា ជាដើម។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះបានសង្កត់ធ្ងន់ថា រាល់សមិទ្ធិផលដែលកម្ពុជាកំពុងទទួលបាននាពេលនេះ និងឈានទៅរកការពង្រឹង និងពង្រីកបន្ថែមនៅពេលអនាគត គឺដោយសារតែសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន ស្ថាប័នរដ្ឋ-ឯកជន អង្គការជាតិ និងអន្តរជាតិ។ ជាក់ស្ដែង ការចាប់ដៃគូឧបត្ថម្ភជាផ្លូវការរបស់ក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី នៅពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនថែមទៀតផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង