កីឡា
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្លាយជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា
កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា រយៈពេល៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Rosewood Phnom Penh ក្រោមវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ព្រមទាំងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី រួមជាមួយវត្តមានកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាក្រុមហ៊ុនខ្មែរមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយមានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា។ ចក្ខុវិស័យនេះផងដែរ ក៏ស្របទៅនឹងគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីក ចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ហើយការចូលរួមចំណែកសហការឧបត្ថម្ភនេះ ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនទៅមុខជាបន្តទៀត។ កីឡាបាល់ទាត់មានភាពពេញនិយមខ្លាំងទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយគោលដៅចម្បងនៃការអភិវឌ្ឍវិស័យកីឡានេះ គឺមិនត្រឹមតែលទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែដើម្បីរួមចំណែកកសាងប្រទេសតាមរយៈការលើកកម្ពស់ផ្នែកសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៌ ផងដែរ»។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា៖ «ការចូលរួមសហការនេះ គឺជាបេសកកម្មថ្មីរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា ចូលរួមលើកទឹកចិត្តដល់គ្រូបង្វឹក គណៈគ្រប់គ្រង ជាពិសេសក្រុមកីឡាករជម្រើសជាតិទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនជាមួយនឹងការប្រកួតសំខាន់ៗនៅពេលឆាប់ៗ ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតជម្រុះ FIFA World Cup និងការប្រកួតជាច្រើនទៀតក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី។ យើងខ្ញុំសង្ឃឹមថាការចូលរួមឧបត្ថម្ភនេះនឹងធ្វើឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែលេចធ្លោខ្លាំងក្លានៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងការប្រកួតនៅ លើទីលានប្រកបដោយភាពជឿជាក់»។
លើសពីការចូលរួមចំណែកឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏តែងតែយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយវិស័យកីឡាជាច្រើនទៀត រួមមានទាំងវិស័យប្រដាល់គុនខ្មែរ កីឡាប៊ូល និងប៉េតង់ ហើយវឌ្ឍនៈ ប៊្រូវើរី ក៏ជាម្ចាស់ឧបត្ថម្ភធំផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រារព្ធនៅកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗ ដូចជា៖ វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ