Connect with us

កីឡា

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើក«កម្មវិធីជិះកង់អង្គរសង្ក្រាន្ត» នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​មេសា ឆ្នាំ ២០២៣ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក “​កម្មវិធី​ជិះ​កង់​អង្គរ​សង្ក្រាន្ត​” នៅមុខ​បរិវេណ​ឧទ្យាន​ជាតិ​អង្គរវត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​អនុប្រធាន​ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សាធារណជន​ចំនួន ១៤ ក្រុម សរុប​ប្រមាណ ៤១២ នាក់។

ថ្លែង​មាន​ប្រសាសន៍​នា​ពិធី​បើក​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា គោលបំណង នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​អបអរសាទរ​ខួប ១០ ឆ្នាំ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ដើម្បី​អបអរសាទរ​ការ​ឈាន​មក​ដល់​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ ដែល កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ។ បន្ថែម​ពី​នេះ ឯកឧត្ដម បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ក៏​ធ្វើឡើង​ដើម្បី​លើក​តម្កើង​នូវ​កិត្យានុភាព​ជាតិ សិល្បៈ អរិយធម៌ វប្បធម៌​ដ៏​ផូរផង់​របស់ កម្ពុជា ជាពិសេស​បង្ហាញ​ពី​មោទកភាព​ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា។

ឯកឧត្ដម​បាន​បន្ត​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្រោម​ប្រធានបទ “​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ដូចជា មិត្តភ័ក្ដិ​អន្តរជាតិ​ទាំងអស់ បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

សូម​ជម្រាប​ថា កម្មវិធី​ជិះ​កង់​នេះ​មាន​ចម្ងាយ ២០ គីឡូម៉ែត្រ ដោយ​ចាប់ផ្ដើម​ចេញ​ដំណើរ​ពី​បរិវេណ​មុខ​អង្គរ ឆ្លងកាត់​តំបន់​អង្គរធំ ឆ្ពោះ​ទៅកាន់​ប្រាសាទ​ព្រះខ័ន និង​ត្រឡប់​មក​បរិវេណ​មុខ​អង្គរវត្ត​វិញ។ ចំណែក​ឯ​ថវិកា​ដែល​បាន​មកពី​ការ​ទិញ​សំបុត្រ និង​អាវ នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ-Angkor Hospital for Children៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៤ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម