កីឡា
ហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ត្រៀមស៊ីហ្គេម២០២៣ រួចរាល់ ៩០ភាគរយហើយ
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ រួចរាល់ ៩០ភាគរយហើយ ខណៈនៅសល់ ១០ភាគរយទៀតគឺជាការតុបតែងតែប៉ុណ្ណោះ។

មានប្រសាសន៍ដូច្នេះក្នុងឱកាស សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលជួបសំណេះសំណាលជាមួយបណ្ដាអង្គទូតអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានាក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាភូមិកីឡា នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះ។
ពិធីសំណេះសំណាលនេះមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងទីម័រ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញបណ្ដាអង្គទូតចុះត្រួតពិនិត្យដោយផ្ទាល់នូវសំណង់ភូមិកីឡាដែលបានសាងសង់រួចរាលជាស្ថាពរ រួមទាំងទីលានប្រកួតមួយចំនួន។
សម្តេចពិជ័យសេនា បានជម្រាបជូនបណ្ដាអង្គទូត អំពីទីតាំងប្រកួតនានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តគឺរួចរាល់ ៩០ភាគរយផងដែរ ដោយនៅសល់តែការងារតុបតែង និងការរៀបចំលំអមួយចំនួនទៀតប៉ុណ្ណោះ។ ក្នុងឱកាសនោះ សម្តេចក៏បានស្នើសុំបណ្ដាអង្គទូជួយពាំនាំនូវរាល់សមិទ្ធិផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននាពេលនេះ និងជួយគាំទ្របន្តដើម្បីកម្ពុជាមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យសម្រេចលទ្ធផលល្អ។
ជាមួយគ្នានេះនៅក្រោយពិធីសំណេះសំណាល សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាសារព័ត៌មានទៀតដូច្នេះថា «ថ្ងៃនេះចាត់ទុកថាជាថ្ងៃដ៏វិសេសវិសាលមួយផងដែរ ដែលបណ្ដាអង្គទូតទាំងឡាយរបស់អាស៊ាន គឺបានមកពិនិត្យរួមជាមួយយើងខ្ញុំទាំងអស់គ្នា ដោយពិនិត្យជាក់ស្ដែងនៅទីតាំងដែលយើងរៀបចំដើម្បីប្រកួតកីឡានាពេលខាងមុខនេះ។ ដូច្នេះតាមរយៈនៃការពិនិត្យជាក់ស្ដែងតាំងពីថ្ងៃមុន ហើយថ្ងៃនេះមកពិនិត្យឡើងវិញគឺអ្វីៗទាំងអស់គឺបានរៀបរយ គឺអាចនិយាយបានថា ៩០ភាគរយ នៅសល់ ១០ភាគរយ គឺចាត់ទុកថាការតុបតែង និងអនាម័យបន្តិចបន្តួចទៀត ហើយនឹងតុបតែងឱ្យសមរម្យតាមសោភណ្ឌភាព និងប្រភេទកីឡានីមួយៗតែប៉ុនហ្នឹងទេ ក្រៅពីនេះយើងរៀបរយអស់ហើយ»។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍ជម្រាបជូនអំពីទីលានតាមបណ្ដាខេត្តនានា ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក៏បានត្រៀមរួចរាល់ដូចគ្នា ជាមួយនឹងសម្ភារៈប្រកដោយគុណភាព និងស្ដង់ដា ដែលត្រូវដំឡើង៕
អត្ថបទ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?