កីឡា
លោក Pep ទម្លាយ ‘អាថ៌កំបាំង’ ដែលរក្សាតំណែងនៅ Premier League បានយូរ
លោក Pep Guardiola បានប្រកាសពីមូលហេតុដែលលោកអាចរក្សាតំណែងជាអ្នកចាត់ការ (គ្រូបង្វឹក) របស់លោកបានយូរគឺ ដោយសារក្រុមរបស់លោក “ឈ្នះការប្រកួតជាច្រើន” ស្របពេលគ្រូបង្វឹកនៅ Premier League ចំនួន ១២នាក់បានបាត់បង់ការងារក្នុងរដូវកាលនេះ។
លោក Graham Potter និងលោក Brendan Rodgers បានក្លាយជាអ្នកចាត់នៅក្របខណ្ឌ Premier League ចុងក្រោយគេដែលបាត់បង់ការងារកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ លោក Potter ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Chelsea បន្ទាប់ពីដឹកនាំរយៈពេល ៦ខែ ដោយក្រុមតោខៀវបានធ្លាក់ទៅចំណាត់ថ្នាក់លេខ១១ ក្នុងក្របខ័ណ្ឌ Premier League។
លោក Guardiola ត្រូវបានគេសួរថា តើលោកបានជៀសវាងការបណ្តេញចេញក្នុងអំឡុងពេលដឹកនាំរបស់លោកទេ ពីព្រោះលោកបានជ្រើសរើសចាកចេញពីក្លិបនានានៅពេលត្រឹមត្រូវ។
បុរសសញ្ជាតិអេស្ប៉ាញដែលបានសម្រេចចិត្តលាឈប់ពីការងារជាមុន ពេលដឹកនាំក្លឹប Barcelona និង Bayern Munich បានឆ្លើយតបដោយអះអាងថា ភាពជោគជ័យនៃក្រុមរបស់លោកនៅលើទីលាន គឺជាហេតុផលដែលលោកជៀសផុតពីការបណ្តេញចេញ។
លោក Guardiola បាននិយាយថា៖ «ខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយ យើងឈ្នះការប្រកួត។ ប្រសិនបើយើងមិនឈ្នះការប្រកួតទេ ខ្ញុំនឹងត្រូវបណ្តេញចេញ។ មិនមែនដោយសារសក់ខ្ញុំល្អជាងសក់អ្នកដទៃទេ។ ខ្ញុំមិនត្រូវបណ្តេញចេញទេ ព្រោះយើងឈ្នះច្រើនប្រកួត»។
នៅ Premier League ចំនួន ៤រដូវកាល បានឃើញថា អ្នកចាត់ការ ១០នាក់ បាត់បង់ការងាររបស់ពួកគេ ប៉ុន្តែការបណ្តេញលោក Rodgers និង Potter បានធ្វើឱ្យកើនដល់ ១២នាក់ និងជាហេតុធ្វើឱ្យបំបែកកំណត់ត្រារយៈពេល ៤ឆ្នាំមកនេះ។
លោក Guardiola បានអះអាងថា ការវិនិយោគខ្ពស់សម្រាប់ក្លិបនៅ Premier League ក៏ជាហេតុផលដែលអាចនាំឱ្យមានការកើនឡើងនៃការបញ្ចប់តួនាទីអ្នកចាត់ការ។
លោក Guardiola បាននិយាយថា ៖«ក្នុងប្រទេសនេះកាលពីខ្ញុំនៅក្មេង វាតែងតែមានប្រពៃណីដើម្បីរក្សាអ្នកចាត់ការទូទៅ។ តើមានអ្វីកើតឡើងនាបច្ចុប្បន្ននេះ? ដោយមានសម្ពាធជាច្រើនសម្រាប់មនុស្សគ្រប់គ្នា នោះគឺការវិនិយោគច្រើន។ តាមរបៀបដែលខ្ញុំយល់គឺមានសម្ពាធច្រើន។ ពេលខ្លះវាដំណើរការ ពេលខ្លះវាមិនដំណើរការ។ វាគឺជាអ្វី អ្នកត្រូវតែសម្របខ្លួន»។
លោក Guardiola នឹងដឹកនាំក្រុមរបស់លោកទៅកាន់ក្លិប Southampton នៅថ្ងៃសៅរ៍នេះ ដោយ Ruben Selles នឹងក្លាយជាគ្រូបង្វឹករបស់ Southampton ទី៣ហើយ ដែលលោក Pep ត្រូវប្រឈមមុខក្នុងរដូវកាលនេះ ដោយសារតែ Southampton ប្ដូរគ្រូអស់ ៣នាក់ហើយនៅរដូវកាលនេះ។
ក្លឹប Man City នឹងព្យាយាមជៀសវាងការខកចិត្តជាមួយនឹងក្រុមបាតតារាង Premier League ដែលត្រូវបានក្រុម Southampton ផ្តួលក្នុងពានរង្វាន់ Carabao Cup កាលពីដើមរដូវកាលនេះ។ ក្រុមម្ចាស់ជើងឯកនឹងសម្លឹងកាត់បន្ថយគម្លាតក្រុមកំពូលតារាង Arsenal ដល់ទៅ ៥ពិន្ទុ មុនពេលក្រុមកាំភ្លើងធំត្រូវជួប Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យ៕
អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ