កីឡា
ប្រុសស្អាត Nick ប្តេជ្ញាជួយព្រះខ័នរាជស្វាយរៀងពេលប៉ះដង្កោសែនជ័យថ្ងៃនេះ
កីឡាករបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយក្រុមព្រះខ័នរាជស្វាយរៀង ពេលជួបម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃអាទិត្យ ទី៩ ខែមេសា នេះ សម្រាប់ការប្រកួតសប្តាហ៍ទី៧ នៃខេមបូឌានលីគខាប់ ២០២៣។
បន្ទាប់ពីចូលរួមជាមួយព្រះខ័នរាជស្វាយរៀងមក Nick Taylor បានអភិវឌ្ឍខ្លួនយ៉ាងល្អទាំងសម្របខ្លួនជាមួយមិត្តក្រុម និងបរិយាកាសនៅប្រទេសកម្ពុជា ពីព្រោះស្ថានភាពអាកាសធាតុនៅកម្ពុជាកំពុងក្តៅខ្លាំងខុសពីអាមេរិកត្រជាក់។

បង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀង៣ដង កីឡាករជម្រើសជាតិកម្ពុជារូបនេះរកបាន៣គ្រាប់ ប៉ុន្តែជារឿយៗ រូបគេមិនបានលេងពេញម៉ោងទេ។ ពេលខ្លះត្រូវដូរចូលនៅវគ្គទី២ ហើយពេលខ្លះត្រូវបានដាក់ជម្រើស១១នាក់ តែដូរចេញនៅវគ្គទី៣។
សម្រាប់ជំនួបដ៏សំខាន់ថ្ងៃនេះ Nick Taylor បាននិយាយថា ៖«ដល់ថ្ងៃប្រកួតទៀតហើយ! ត្រៀមខ្លួនរួចរាល់ហើយដើម្បីលេងឲ្យល្អបំផុត និងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលដោយមានកំណត់ត្រាខ្ពស់។ ខំប្រឹងទាំងអស់គ្នាក្រុមយើង»។
ពិតណាស់ ប្រកួតនេះសំខាន់មែន និងជាការប្រកួងចុងក្រោយវគ្គសន្សំក្នុងពូល។ ឆ្លងកាត់៥ប្រកួតកន្លងមក ព្រះខ័នរាជស្វាយរៀង ឈ្នះ៣ ស្មើ១ និងចាញ់១ ខណៈអាយអេសអាយ ដង្កោសែនជ័យ ឈ្នះ២ ចាញ់៣ មាន៦ពិន្ទុ កំពុងឈរលេខ៤។
គូប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ណាហ្គាវើលដ៍ ដែលឈ្នះ៣ ស្មើ១ និងចាញ់១ ហើយមាន១០ពិន្ទុដូចព្រះខ័នរាជស្វាយរៀងដែរ ប៉ុន្តែគិតលើគ្រាប់បាល់ចំណេញ ព្រះខ័នរាជស្វាយរៀង ឈរលេខ២ ណាហ្គាវើលដ៍ ឈរលេខ៣ ក្នុងពូល B ដូច្នេះជាជំនួបកាត់សេចក្តីស្វែងរកក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ម៉ោងដំណាលគ្នានេះ ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយ អង្គរថាយហ្គឺរ នៅខេត្តសៀមរាប។
នៅក្នុងពូលជាមួយគ្នានេះ ភ្នំពេញក្រោនជាក្រុមកំពូលតារាងបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?