កីឡា
ធន់ ផានិត ប្រាប់បច្ចេកទេចផ្តួលថៃសន្លប់ទឹក២យប់មិញឡើងឈរកំពូលតារាង
ធន់ ផានិត ទទួលបានជ័យជម្នះលើកទី២ ក្នុងការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវ ឆ្នាំ២០២៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ បន្ទាប់ពីផ្តួលកីឡាករថៃ ថៈឡេងើន ប៉.អាវបាងសារ៉េ ឲ្យសន្លប់ក្នុងទឹកទី២ ដើម្បីទទួលបាន៣ពិន្ទុពេញបន្ថែមទៀត។

សម្រាប់ការប្រកួតកាលពីល្ងាច ថ្ងៃអាទិត្យ ទី៩ ខែមេសា អ្នកលេងគុនខ្មែរ ធន់ ផានិត និងកីឡាករថៃ ថៈឡេងើន ហាក់គ្មានការស្ទាបស្ទង់គ្នាទេ ប៉ុន្តែកីឡាករទាំងពីរចាប់ផ្តើមវាយសម្រុកគ្នាតែម្តង។ នៅទឹកទី១ឃើញថា កីឡាករកម្ពុជាព្យាយាមទាត់ជើងក្រោម ខណៈកីឡាករថៃព្យាយាមចូលអោបឡើងជង្គង់ និងវាយកែងដែលមើលទៅប្រដំប្រសងគ្នា។

ចូលទឹកទី២ កីឡាករទាំងពីររឹតតែព្យាយាមចូលអោបឡើងជង្គង់ ទាត់ និងលេងកែង។ អ្វីដែលគួរឲ្យកត់ចំគាល់នោះ អ្នកទាំងពីរបានឡាំជង្គង់គ្នាទៅវិញទៅមក ប៉ុន្តែឃើញថា ធន់ ផានិត មានគោលជំហររឹងមាំជាងដែលងាយស្រួលក្នុងការឡើងជង្គង់ ហើយបុកជង្គង់ពេញៗលើពោះរបស់ ថៈឡេងើន ជាច្រើនដែលបណ្តាលឲ្យដួលសន្លប់រាប់៨ក៏មិនអាចក្រោករួច។

សម្រាប់ការផ្តួលដៃគូនេះ ធន់ ផានិត បានប្រាប់ថា ៖«សម្រាប់ការប្រកួតថ្ងៃនេះ ខ្ញុំគិតថា ខ្ញុំធ្វើបានល្អ ពីព្រោះខ្ញុំផ្តួលដៃគូបានលឿន។ ខ្ញុំបានព្យាយាមឡាំជង្គង់ជាមួយគាត់ មួយទៅ មួយមក ដោយសារខ្ញុំមើលឃើញថា ខ្ញុំអាចវ៉ៃក្បាច់ឡាំបានល្អច្រើន។ ក្បាច់របស់ខ្ញុំមែនទែនទៅគឺចូលវ៉ៃកៀក»។

គិតត្រឹមសប្តាហ៍ទី១ ក្នុងជុំទី២ ធន់ ផានិត ជាបេក្ខភាពជានមុខគេក្នុងតារាងពិន្ទុបណ្ណោះអាសន្ន បន្ទាប់ពីឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរ រកបាន៦ពិន្ទុពេញ ខណៈ សេក គឹមសាន បានចាញ់ក្នុងទឹកទី២សម្រាប់ការប្រកួតជុំទី២នេះ។

តារាងពិន្ទុ ជុំទី២
- កីឡាករខ្មែរ ធន់ ផានិត មាន៦ពិន្ទុ (ឈ្នះ២ប្រកួត)
- កីឡាករថៃ ផេតផាកភូមិ មាន៤ពិន្ទ (ឈ្នះ១ ចាញ់១)
- កីឡាករខ្មែរ សេក គឹមសាន មាន៤ពិន្ទុ (ឈ្នះ១ ចាញ់១)
- កីឡាករខ្មែរ ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
- កីឡាករខ្មែរ ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ (ឈ្នះ១)
- កីឡាករថៃ ថៈឡេកងើន មាន២ពិន្ទុ (ចាញ់២)
- កីឡាករថៃ ឡាហ្វាន់ មាន១ពិន្ទុ (ចាញ់១)
- កីឡាករថៃ អ៉ីនស៊ីណយ មាន១ពិន្ទុ (ចាញ់១)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?