កីឡា
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតថ្នាល
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានរបស់ខ្លួនចំនួន៣០រូប នៅខេត្តកំពត ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣មករាឆ្នាំ២០២១។ វគ្គនេះ ដំណើរការទៅក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា វាគ្មិនចំនួន៥រូប ដែលជាគ្រូឧទ្ទេសសម្រាប់វគ្គនេះ មានរូបលោកដែលជាអគ្គលេខាធិការ លោកអ៊ុនមីឌី លោកបោយ បញ្ញា លោកឃុន ផានិត និង លោកង៉ូយ ប៊ុនថង។ ចំពោះសិក្ខាកាម គឺមកពីបណ្ដាវិទ្យាល័យ អនុវិទ្យាល័យនានា ក្នុងខេត្តកំពត ។ សិក្ខាកាមដែលចូលរៀនវគ្គនេះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត។ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់នឹងបានទទួលនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាទៀតផង អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បញ្ជាក់ថា វគ្គនេះ នឹងសិក្សាពីប្រវត្តិសង្ខេបរបស់សហព័ន្ធកីឡាវាយកូនឃ្លីអន្តរជាតិនិងកម្ពុជា ច្បាប់នៃការប្រកួត ការកម្ដៅសាច់ដុំ និង បន្ធូរសាច់ដុំ។ ហ្វឹកហាត់ពីរបៀបកាន់រ៉ាកែត និង ជំហរប្រុងប្រៀប។

ការអនុវត្តលើទីលានហ្វឹកហាត់ បច្ចេកទេសវាយស្ដាំដៃ វាយ អូស វាយផ្ទប់ស្ដាំដៃ បច្ចេកទេសវាយឆ្វេងដៃ វាយអូស និង ទប់ឆ្វេងដៃ។ ហ្វឹកហាត់ពីបច្ចេកទេសនៃការបើកសេវា របៀបទទួលសេវា ការចាក់កឹបបាល់។ ជាមួយនេះ ក៏មានកម្មវិធីការបង្ហាត់និងបង្ហាញបច្ចេកទេសដល់សិស្សនៅសាលារៀនកំពតក្រុងទៀតផង៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សម្ព័ន្ធការ៉ាតេកម្ពុជា ប្រគល់សញ្ញាបត្រដាន់ដល់សិស្សជំនាន់ទី១៩ ចំនួន២៣រូប

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី