Connect with us

កីឡា

យប់់មិញ Ronaldo ខឹងខ្លាំង​ពេល​ក្រុម​​បាន​ត្រឹម​ស្មើ​​ធ្លាក់ទៅលេខ២ក្នុងលីគ

បានផុស

នៅ

Cristiano Ronaldo ត្រូវបានគេមើលឃើញឈ្លោះ​ប្រកែក​ជាមួយ​កីឡាករក្រុមប្រជែង​ បន្ទាប់ពីក្រុមរបស់ខ្លួន Al-Nassr បានត្រឹមស្មើ ០-០ ជាមួយក្លិប Al Feiha កាលពី​យប់​ថ្ងៃអាទិត្យ។

ក្រុមរបស់ CR7 ឥឡូវនេះកំពុងឈរនៅលេខ២ ក្នុងការប្រជែងដណ្តើម​ជើង​ឯក Saudi Pro League បន្ទាប់ពីពួកគេបានចែកពិន្ទុ ជាមួយ Al Feiha ខណៈ​គូប្រជែងដណ្តើមពានរបស់ពួកគេគឺ Al-Ittihad បានឈ្នះ ២-១​ លើ​ក្រុម AL-Wehda ដើម្បីនាំមុខ ៣ពិន្ទុ និងឈរកំពូលតារាងលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាច្បាស់ណាស់ថា ការខកចិត្តរបស់ Ronaldo បានពុះកញ្ជ្រោលពេលចប់ការប្រកួត ដោយខ្សែប្រយុទ្ធរូបនេះ បញ្ចេញកាយវិការខឹងសម្បារ និងឈ្លោះជាមួយកីឡាករគូប្រកួតជាច្រើននាក់ ស្របពេល​មាន​ការ​បញ្ជាក់​ថា ក្រុមគូប្រកួតដែលឈរ​លេខ១១ ក្នុងតារាងនោះ ខ្ជះខ្ជាយពេលវេលា ឬនិយាយឱ្យខ្លី គឺស៊ីម៉ោង។

ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យកាលបាននិយាយទាំងខឹងសម្បារ​ទៅកាន់​កីឡាករ​ Ali Al-Zaqaan របស់ Al Feiha ថា “អ្នកមិនចង់លេងទេ” មុនពេលសម្រុកដើរចេញពីទីលាន។

ប៉ុន្តែវាមិនមែនជាលើកទីមួយទេ ដែលកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានដើរចេញពីទីលានទាំងកំហឹង ដោយ Ronaldo បាន​​បង្ហាញការខកចិត្ត​តាម​រយៈ​ការទាត់ដបទឹក និង​ដើរចេញពីទីលាន បន្ទាប់ពីក្រុមរបស់ខ្លួនត្រូវបានក្រុម Al-Ittihad យកឈ្នះក្នុងលទ្ធផល ១-០ កាលពីខែមីនា។ ក្នុងការប្រកួតនោះ Ronaldo បានសម្រុកចេញពីទីលានម្ដងទៀត បន្ទាប់ពីអ្នកគាំទ្របានស្រែកហៅឈ្មោះរបស់ Lionel Messi។

លើស​ពី​នេះ​ទៀត​នោះ រូប​គេ​​កាន់​តែ​ក្តៅ​ចិត្ត​ ដោយអ្នកគាំទ្រវ័យក្មេងម្នាក់បានជេរ​នៅ​តាម​ផ្លូវចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយនិយាយថា ‘Messi ប្រសើរជាង’ បន្ទាប់ពីឈ្នះ ៣-១ លើក្រុម Al-Batin។

កាលពីថ្ងៃអាទិត្យ Ronaldo បង្ហាញការខឹងសម្បារនឹងកីឡាករគូប្រកួតរបស់ខ្លួន និងបានប្រើកាយវិការដាក់កីឡាករម្នាក់ឱ្យបិទមាត់ ខណៈនៅពេលគេដើរចេញពីទីលាន មិត្តរួមក្រុម និងអ្នកចាត់ការទូទៅ លោក Rui Garcia នៅតែចាប់ដៃជាមួយក្រុមផ្សេងទៀត។ 

បន្ទាប់ពីការចាប់ផ្តើម ពាក់កណ្ដាលរដូវកាលក្នុងការប្រកបអាជីពនៅលីគ Saudi Pro League អតីតកីឡាករ Manchester United ចាប់ផ្តើមរកគ្រាប់បាល់បាន ច្រើនក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់អំឡុងពេលក្រុមរបស់ខ្លួន​​លត់ក្រុម Al Adalh ៥-០។

ឥឡូវនេះគេបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ១០លើកសម្រាប់ក្លិបអារ៉ាប៊ីសាអូឌីត ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយក៏ក្រុមរបស់គេឥឡូវនេះឈរនៅលេខ២ ក្នុងលីគ ហើយនៅសល់តែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ ​ក្នុង​ការ​បញ្ឈប់ក្រុម Al-Ittihad ពីការឈរលើកំពូលតារាង ដើម្បីឈ្នះពានក្នុងស្រុកជាលើកដំបូងចាប់តាំងពីគាត់ចាកចេញពី Manchester United។ ពួកគេនឹងប្រកួតជាមួយ Al-Hilal នៅថ្ងៃអង្គារ៕

អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សេដ្ឋកិច្ច១៩ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម