កីឡា
លោក Conor Nestor នឹងចេញពីព្រះខ័នរាជស្វាយរៀង ទៅដឹកនាំក្លឹបថ្មីនៅប្រទេសផ្សេង
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានជូនដំណឹងពីការចាកចេញរបស់លោក Conor Nester ដែលជាគ្រូបង្វឹកដើម្បីទៅដឹកនាំក្លឹបថ្មីមួយនៅក្រៅប្រទេសដែលបានសំណើជាផ្លូវការមកយកគ្រូបង្វឹករូបនេះទៅដឹកនាំ។

សេចក្តីប្រកាសរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានលើកឡើងថា ៖«យោងតាមសេចក្ដីស្នើសុំជាផ្លូវការពីក្លឹបមួយនៅបរទេស និងទទួលបានកិច្ចព្រមព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធ លើសំណើសុំ លោក Conor Nestor ទៅកាន់តំណែងជាគ្រូបង្គោលថ្មីរបស់ពួកគេ ក្លឹបយើងខ្ញុំសូមជម្រាបជូនថា លោក Conor នឹងផ្លាស់ចេញទៅកាន់តំណែងថ្មីរបស់គាត់នាពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក Conor នឹងបន្តជាគ្រូបង្គោលរបស់ក្លឹបយើងរហូតដល់ការចាកចេញជាផ្លូវការរបស់គាត់ ហើយក្លឹបនឹងផ្ដល់ជូនដំណឹងបន្ថែមនាពេលខាងមុខ»។
សូមបញ្ជាក់ថា លោក Conro Nestor ដែលជាគ្រូបង្វឹកមានអាជ្ញាប័ណ្ណកម្រិត A (A Licence) បានចូលកាន់តំណែងគ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨។
រដូវកាលដំបូង លោកបានត្រឹមនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦។ លុះចូលដល់ឆ្នាំ២០១៩ អ្វីៗប្រែប្រួលទាំងស្រុង លោកបាននាំក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង នាឈ្នះជើងឯកលីគកំពូលកម្ពុជា និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែបានត្រឹមរងជើងឯក។
សមិទ្ធផលផ្សេងៗទៀតរបស់លោករួមមានដូចជា ឆ្នាំ២០១៨ បានលេខ៦, ២០១៩ ឈ្នះជើងឯកលីគ, ២០២០ រងជើងឯក, ២០២១ រងជើងឯក, ២០២២ លេខ៣។ ដោយឡែកក្នុងពានសម្តេចតេជោ ហ៊ុន សែន រដូវកាលដំបូង វគ្គ ៨ក្រុមចុងក្រោយ, ២០១៩ ជើងឯករង, ២០២០ វគ្គ ៨ក្រុមចុងក្រោយ, ២០២១ ជើងឯករង, ២០២២ វគ្គ ៨ក្រុមចុងក្រោយ ក្រៅពីនេះលោកគ៏ធ្លាប់បានឈ្នះពានឯកត្តជន គ្រូល្អជាងគេប្រចាំឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?