កីឡា
បើសមាជិកអាស៊ានយល់ព្រម កម្ពុជាព្រមឲ្យបាល់ទះហ្វីលីពីនចូលពូលAក្នុងស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងទទួលយកក្រុមបាល់ទះជម្រើសជាតិហ្វីលីពីចូលក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយមិនចាំបាច់ធ្វើការចាប់ឆ្នោតសាថ្មី ប្រសិនបើសមាជិកអាស៊ានយល់ព្រម។
ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនមិនបានចុះឈ្មោះទាន់ពេលវេលាទេក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ប៉ុន្តែត្រូវបានគេដឹងថា បាល់ទះហ្វីលីពីន ក៏បានត្រៀមខ្លួនដែរ និងបានចេញទៅហាត់នៅប្រទេសជប៉ុនទៀតផង។

ក្នុងការចាប់ឆ្នោតកាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ ម្ចាស់ផ្ទះកម្ពុជាស្ថិតនៅពូល A មានម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ ចំណែកពូល B មាន វៀតណាម ថៃ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
ក្រោយមកហ្វីលីពីនបានស្នើសុំមកម្ចាស់ផ្ទះកម្ពុជាក្នុងការចូលរួមប្រកួត ហើយត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួត CAMSOC បានទទួលយកឲ្យចូលរួម និងតម្រូវឲ្យចាប់ឆ្នោតសាថ្មី។
នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសានេះ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពីការទទួលយកក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនចូលក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរីតែម្តង ប្រសិនបើសមាជិកអាស៊ានផ្សេងទៀតយល់ព្រម។
លោក សេរីពិសិដ្ឋបានរៀបរាប់ថា ៖«សហព័ន្ធកីឡាបាល់ទះកម្ពុជា និងប្រជាជនកម្ពុជាគឺស្វាគមន៍គ្រប់មិត្តអាស៊ានទាំងអស់ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ករណីប្រទេសហ្វីលីពីនក៏ដូច្នោះ យើងគាំទ្រ ទោះបីតថភាពផ្លូវច្បាប់គឺហ្វីលីពីនមិនអាចមានសិទ្ធិចូលរួមប្រកួតបាន ព្រោះមិនបានចុះឈ្មោះ ប៉ុន្តែកម្ពុជាគឺនៅតែបើកផ្លូវ (បើកបេះដូង) បើសហព័ន្ធកីឡាបាល់ទះហ្វីលីពីនទទួលបានការគាំទ្រដោយសហព័ន្ធបាល់ទះជាសមាជិកជាមិត្តអាស៊ានឲ្យអនុញ្ញាតចូលរួមប្រកួតនោះ នោះគឺកម្ពុជាសូមស្វាគមន៍ និងទទួលយកមកដាក់នៅក្នុងពូលAជាមួយកម្ពុជាដោយមិនចាំបាច់ត្រូវចាប់ឆ្នោតជាថ្មីឡើយ(កីឡាជាចំណងការទូតរវាងប្រទេស និងប្រទេស)៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?