Connect with us

កីឡា

៤​វិញ្ញាសា​ ក្នុង​ការ​ប្រកួត​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ និង​ពានរង្វាន់​លោក​ ថោង ខុន​ លើក​ទី​៤​បាន​បញ្ចប់​មុនគេ

បានផុស

នៅ

​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ឆ្នាំ​២០២០​ និង​ពានរង្វាន់​លោក​បណ្ឌិត​ ថោង ខុន ​លើក​ទី​៤ គិត​មកទល់​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០២១ បាន​បញ្ចប់​ការប្រកួត ៤ វិញ្ញាសា​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​លទ្ធផល​បឋម​នៃ​ការប្រកួត​នោះ បង្ហាញ​ថា​ក្រុម​ក្រសួងមហាផ្ទៃ​កំពុងតែ​ឈរ​ នៅ​កំពូល​តារាង ដោយសារតែ​ក្រុម​នេះ បាន​ទទួល​មេដាយមាស​ច្រើន​ជាង​គេ។ វិញ្ញាសា​ចំនួន​៤ ដែល​បាន​បញ្ចប់​ការប្រកួត​ទៅ​ហើយ​នោះ ក្រុម​កីឡា​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ​ប្រជែង​ បាន​មេដាយមាស​ចំនួន​២​គ្រឿង គឺ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​(Aerobic)​ជា​ក្រម​ចំនួន​៥​នាក់​និង​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​គូ​(​បុរស នារី​)។ ក្រៅពីនេះ ក្រុម​នេះ​ក៏​ប្រជែង​បាន​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង​ លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី និង មេដាយសំរិទ្ធ​ចំនួន​១​គ្រឿង​លើ​វិញ្ញាសា​អាក​ទី​ស្ទីក​ក្រុម​ចំនួន​៦​នាក់ ដែល​លេង​លើ​ឧបករណ៍​ចំនួន​៦។​

ខេត្តក្រចេះ ទទួលបាន​មេដាយមាស​មួយគ្រឿង លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៦​នាក់​លេង​លើ​៦​ឧបករណ៍ គឺ​ឧបករណ៍​លើ​កម្រាល ឧបករណ៍​សេះ​លោត សេះ​កង របារ​និង​របារ​ស្រប និង ឧបករណ៍​កង។ ខេត្ត​ក្រចេះ ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៥​នាក់ និង​អា​អេ​រ៉ូ​ប៊ិក​ជា​គូ​បុរស នារី និង​មេដាយ​សំរិទ្ធ​មួយ​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី។ ខេត្តកំពង់ឆ្នាំង​ក្រុម​ទី​២ បាន​មេដាយមាស​មួយ​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី មេដាយ​ប្រាក់​មួយ​គ្រឿង​លើ​វិញ្ញាសា​អាក​ទី​ស្ទីក​ជា​ក្រុម​៦​នាក់ លេង​ចំនួន​៦​ឧបករណ៍​និង​មេដាយសំរិទ្ធ​២​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៥​នាក់ និង អា​អេ​រ៉ូ​ប៊ិក​ជា​គូ​បុរសនារី៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ថ្នាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម