Connect with us

កីឡា

ធន់ ផានិត ប្រាប់​បេក្ខភាព​២​រូបជា​គូ​ប្រជែង​ខ្លាំង​ក្នុង​ខ្សែ​ក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ថ្មី​

បានផុស

នៅ

ធន់ ផានិត ​បាន​ចូល​​ខ្លួន​​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ ជា​លើក​ទី​២ ឆ្នាំ​២០២៣ បន្ទាប់​ពីចូល​រួម​ប្រកួត​លើក​ទី​១ កាល​ពី​ឆ្នាំ២០២២ ដោយ​ទទួល​ត្រឹម​ចំណាត់បថ្នាក់​លេខ​៣​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​​ខ្សែ​ក្រវាត់​រដូវ​កាល​ថ្មី​​ទម្ងន់​៥៧​គីឡក្រាម​មាន​បេក្ខភាព​៨​រូប​គេ​គឺ​កីឡាករ​​កម្ពុជា​៤​រូប និង​កីឡាករ​​ថៃ​៤​រូប ដែល​ត្រូវ​ប្រជែង​គ្នា​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ខ្សែ​ក្រវាត់។ ក្នុង​​​នោះ កីឡាករ​កម្ពុជា ធន់ ផានិត ដាក់​ក្តី​រំពឹង​ខ្ពស់​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ខក​ចិត្ត​កាល​លើក​ទី​១។

ធន់ ផានិត បាន​និយាយ​ថា រូប​គេ​​សង្ឃឹម​ច្រើន​សម្រាប់​ការ​ប្រកួត​​​ខ្សែ​ក្រវាត់​លើក​នេះ ដោយសារ​ទម្ងន់​ខុស​ពី​លើក​មុន។ កាល​លើក​មុន​រូប​គេ​​​​​ប្រកួត​ទម្ងន់​៦០​គីឡូ​ក្រាម​ដែល​ខុស​ពី​ទម្ងន់​ពិត​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ការ​ប្រកួតលើក​ទី​២​នេះ​គឺ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែល​ត្រូវ​នឹង​ទម្ងន់​ពិត​របស់​ខ្លួន។

ផានិត បាន​និយាយ​ថា ៖«លើក​មុន ខ្ញុំ​ឡើង​វ៉ៃ​ទម្ងន់​៦០​គីឡូក្រាម អីចឹង​អាវុធ​​ខ្ញុំ​ស្រាល វ៉ៃ​ទៅ​ដូច​មិន​សូវ​មាន​ប្រសិទ្ធភាព តែ​លើក​នេះ​ខ្ញុំ​​ត្រូវ​នឹង​ទម្ងន់​របស់​ខ្ញុំ អីចឹង​​អាវុធ​របស់​ខ្ញុំ​​​ធ្ងន់​ល្អ»។

ទោះ​បី​ជា​ដាក់​ក្តីសង្ឃឹម​ឈាន​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ខ្សែ​ក្រវាត់​បែប​នេះ​ក្តី ក៏​ ធន់ ផានិត បាន​ចាត់​ទុក​បេក្ខភាព​២​រូប​ដែល​ជា​​គូ​ប្រជែង​ខ្លាំង​​ក្នុង​ចំណោម​បេក្ខភាព​ទាំង​៨​រូប។ កីឡាករ​ខ្មែរ ពេជ្រ ប៊ុនសិទ្ធ ជាជើង​ខ្លាំង​ម្នាក់​ដែល ផានិត គិត​ថា​ជា​ឧបសគ្គ​ធំ​​​​ ពី​ព្រោះ​ការ​ប្រកួត​កន្លង​មក ប៊ុនសិទ្ធ មិនទាន់​ចាញ់​ទេ ហើយ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​មាន​បច្ចេកទេស ស៊ូធន់ និង​អាវុធ​គ្រប់​គ្រឿង។

ចំណែក​កីឡាករ​មក​ពី​ប្រទេស​ថៃ​វិញ ផេតផាកភូមិ ជា​បេក្ខភាព​ម្នាក់​ដែល​ ធន់ ផាតិត​ ចាត់​ទុក​ជា​ឧបសគ្គ​ធំ​ដែរ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មាន​កម្ពស់​ខ្ពស់ រឹង​មាំ និង​ស៊ូ​ធន់ ប៉ុន្តែ​រូប​គេ​មិន​សូវ​មាន​អាវុធ​គ្រោះ​ថ្នាក់​ខ្លាំង​ទេ។

តាម​ពិត​ទៅ​ ធន់ ផានិត បាន​ប្រកួត​ឈ្នះ ផេតផាកភូមិ កាល​សប្តាហ៍​ទី១ ក្នុង​ជុំ​ទី១​នៃ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​រដូវ​កាល​នេះ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​ត្រូវប៉ះ​គ្នា​ទៀត​គឺ​ទាល់​តែ​វគ្គ​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ពី​ព្រោះ​វគ្គ​សន្សំ​ពិន្ទុ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​រួចហើយ។

សូម​បញ្ជាក់​ថា រូប​មន្ត​នៃ​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ​នឹងរក​ឃើញ​កីឡាករ​ខ្មែរ​២​រូប និង​កីឡា​ថៃ​​២​​រូប​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រកីឡាករ​ខ្មែរ​ត្រូវ​ប៉ះ​កីឡាករ​ខ្មែរ​ ហើយ​កីឡាករ​ថៃ​ត្រូវ​ប៉ះ​កីឡាករ​​​ថៃ​ ដូច្នេះ​​កីឡាករ​ថៃ​ម្នាក់ និង​កីឡាករ​កម្ពុជា​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក៏​មាន​កីឡាករ​ខ្មែរ​ម្នាក់ និង​កីឡាករ​ថៃ​ម្នាក់​​​ប្រកួត​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់លេខ៣។

តារាងពិន្ទុ​ជុំទី២

  • កីឡាករ​ខ្មែរ ធន់ ផានិត មាន​៦​ពិន្ទុ (ឈ្នះ​២​ប្រកួត)
  • កីឡាករថៃ ផេតផាកភូមិ មាន​៤​​ពិន្ទ (ឈ្នះ១ ចាញ់​១)
  • កីឡាករខ្មែរ សេក គឹមសាន មាន​៤​ពិន្ទុ (ឈ្នះ​១ ចាញ់​១)
  • កីឡាករខ្មែរ ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
  • កីឡាករខ្មែរ ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ (ឈ្នះ១)
  • កីឡាករ​ថៃ ថៈឡេកងើន មាន​២ពិន្ទុ (ចាញ់​២)
  • កីឡាករ​ថៃ ឡាហ្វាន់ មាន១ពិន្ទុ (ចាញ់១)
  • កីឡាករថៃ អ៊ីនស៊ីណយ មាន១ពិន្ទុ (ចាញ់១)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១៤ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម