Connect with us

កីឡា

Buriram មិនអនុញ្ញាតឱ្យកីឡាករ១​រូបចូលរួមស៊ីហ្គេមនៅកម្ពុជា ព្រោះ​ Leicester ផ្ដល់កុងត្រា

បានផុស

នៅ

Suphanat Mueanta ទទួលបានការផ្តល់កិច្ចសន្យាពីក្លិប Leicester City របស់​លីគកំពូលអង់គ្លេស ហើយគ្រោងនឹងហោះហើរទៅកាន់ប្រទេសបែលហ្ស៊ិក នៅរដូវក្តៅនេះដើម្បីបំពេញប័ណ្ណការងាររបស់គេ។

ព័ត៌មានចុងក្រោយបង្អស់បានចេញផ្សាយថា សមាជិកក្រុមជម្រើសជាតិថៃ និងតារាវ័យក្មេងរបស់ Buriram United កីឡាករ Suphanat Mueanta បានទទួលការផ្តល់កិច្ចសន្យាផ្លូវការពីក្លិប Leicester City នៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីជំរំហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា របស់ U-22 ថៃ បានបង្ហើបថា ខណៈ​កំពុងនិយាយជាមួយក្លិបនៅលីគថៃ (Thai League 1) ទាក់ទងនឹងលទ្ធភាពនៃការអនុញ្ញាតកីឡាកររបស់ពួកគេ​ចូលរួម SEA Games រូប​គេត្រូវបាន​ប្រធានក្លិប Buriram United លោក Newin Chidchob ​ប្រាប់​ថា Buriram មានឆន្ទៈ​ អនុញ្ញាតកីឡាករបាល់ទាត់ទាំងអស់មានសិទ្ធិសម្រាប់ការប្រកួតក្នុងតំបន់នាពេលខាងមុខ លើកលែងតែ​កីឡាករ Suphanat។

មន្ត្រី​សហព័ន្ធដែលត្រៀមស៊ីហ្គេម មិនបញ្ចេញឈ្មោះបានចែករំលែកទៀតថា៖ «Buriram United រីករាយក្នុងការអនុញ្ញាតកីឡាករដែលមានសិទ្ធិទាំងអស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ប៉ុន្តែ​​លើកលែងតែ Suphanat។ នេះ​ដោយសារ Suphanat ត្រូវបានផ្តល់កុងត្រាពីក្លិប Leicester City ហើយត្រូវទៅអឺរ៉ុបភ្លាមៗ បន្ទាប់ពីរដូវកាល Thai League 1 បញ្ចប់»។

Suphanat នឹងត្រូវបានបញ្ជូនទៅក្លិប OH Leuven ដែលជាក្រុមមួយនៅក្នុងលីគកំពូលបែលហ្ស៊ិក ដែលជាក្លិបរបស់សម្ព័ន្ធ King Power International Group របស់ប្រទេសថៃ (ជាម្ចាស់ដូចគ្នាជាមួយ Leicester City) ដើម្បីចាប់ផ្តើមការស្នើសុំប័ណ្ណការងាររបស់គេ។

ការទទួលបាននេះនឹងអនុញ្ញាតឱ្យកីឡាករវ័យ ២០ឆ្នាំបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីលេងបាល់អាជីពក្នុងលីគអឺរ៉ុប មុនពេលឆ្លងកាត់ដំណាក់កាល​បន្ថែមដើម្បីចុះហត្ថលេខាជាមួយក្លិបនៅ Premier League៕

ប្រភព៖ មន្នីរ័ត្ន
ប្រភព៖ mainstand.co.th

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម