កីឡា
បត់បេះដូងបំបែកកំណត់ត្រា Guinness រកលុយបានជិត២០០០លានរៀលជួយដល់អត្តពលិកជនពិការកម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជាបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្នុងការបត់បេះដូងក្រដាសបានចំនួន ៣ ៩១៧ ៨០៥ នៅប្រាសាទអង្គរវត្ត។
តំណាងស្ថាប័នកំណត់ត្រាឯតទគ្គកម្មពិភពលោក បានរាប់ និងប្រគល់លិខិតបញ្ជាក់ជាផ្លូវការសម្រាប់ជយលាភីដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសានេះ។

តាមការឲ្យដឹងពី Beyond The Games ថា បេះដូងនីមួយៗ ដែលបងប្អូនបានចូលរួមបត់មានតម្លៃស្មើនឹងទឹកប្រាក់ ៥០០រៀល ដែលត្រូវបានបរិច្ចាគដោយដៃគូបរិច្ចាគចំនួន៥ ដើម្បីជួយឧបត្ថម្ភដល់អត្តពលិកជនពិការភាពកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ អ្វីដែលពិសេសជាងនេះទៅទៀត ការចូលរួមបត់បេះដូងនេះបានបង្ហាញអំពី «ភាសាបេះដូង» ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការសហការគ្នា ដើម្បីគាំទ្រអត្តពលិកកម្ពុជា។

បើគិតប្រាក់សរុបគឺ បេះដូង១លានស្មើនឹងតម្លៃ៥០០លានរៀល ហើយបេះដូង៣លានស្មើនឹងតម្លៃ ១៥០០លានរៀល និងបេះដូង ៩១៧ ៨០៥ មានតម្លៃជិត៥០០លានរៀល ដូច្នេះបេះដូងសរុប ៣ ៩១៧ ៨០៥ មានតម្លៃជិត២០០០លានរៀល។
ថវិកាទាំងអស់នឹងជួយឧបត្ថម្ភគាំទ្រដល់អត្តពលិកជនមានពិការភាពកម្ពុជាដែលកំពុងត្រៀមខ្លួនយ៉ាងសកម្មសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនៅប្រទេសកម្ពុជា៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់