កីឡា
ក្រុមU22គោព្រៃកម្ពុជា ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស៊ីហ្គេម២០២៣
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ (U-22) ដែលនឹងត្រូវប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ចុងខែនេះហើយ ខណៈពេលនេះកំពុងហ្វឹកហាត់ដំណាក់កាល ចុងក្រោយនៅប្រទេសថៃ។
កីឡាករ ២៣នាក់ដែលត្រូវបានជ្រើសរើសក្រោមអ្នកចាត់ការទូទៅ លោក Keisuke Honda បានទៅហ្វឹកហាត់នៅទីក្រុងបាងកក រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទើបត្រឡប់មកកម្ពុជាវិញ។ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុម U-22 កម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស៊ីហ្គេមក្នុងនាមជាម្ចាស់ទឹកដីដី។

ត្រូវបានស្រង់សំដីដោយគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ Aseanfootball.org លោក កែវ សារ៉េត បាននិយាយដូច្នេះថា ៖«ក្រុមបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស៊ីហ្គេម។ យ៉ាងណាក៏ដោយ យើងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើកលល្បិច»។
លោកបានបន្ថែមថា នៅទីក្រុងបាងកក ក្រុម U-22 កម្ពុជា នឹងប្រកួតមិត្តភាពមួយចំនួនដើម្បីធ្វើតេស្តកីឡាករបន្ថែមដែលធ្វើយ៉ាងណាឱ្យរួចរាល់ពេញលក្ខណៈមុនពេលត្រឡប់មកកម្ពុជា ដែលរង់ចាំការប្រកួតបើកឆាកប៉ុណ្ណោះ។
លទ្ធផលការចាប់ឆ្នោតកាលពីថ្ងៃទី៥ ខែមេសា ម្ចាស់ផ្ទះកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានទីម័រខាងកើត ហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។

កាលវិភាគប្រកួតរបស់កម្ពុជានៅស្តាតអូឡាំពិក
- កម្ពុជា vs ទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា
- កម្ពុជា vs ហ្វីលីពីន ថ្ងៃទី២ ខែឧសភា
- កម្ពុជា vs មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែឧសភា
- កម្ពុជា vs ឥណ្ឌូណេស៊ី ថ្ងៃទី១០ ខែឧសភា
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aseanfootball.org

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?