Connect with us

កីឡា

ក្លិបលីគកំពូលឥណ្ឌាត្រៀមតែងតាំងលោក Conor Nestor ឆាប់ៗ

បានផុស

នៅ

ក្លិប Hyderabad FC របស់​លីគ​កំពូល​ឥណ្ឌា ​នឹង​តែង​តាំង​លោក Conor Nestor ជាគ្រូបង្វឹក​ឆាប់ៗ​នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយបានបញ្ជាក់ថា លោកបានយល់ព្រមចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្លិបដែលទើបបង្កើតបាន ៣ឆ្នាំមួយនេះ ហើយរដូវកាលកន្លងទៅជាក្រុមលេខ២ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ហើយ​បាន​ឡើងទៅវគ្គខ្វែងបានធ្លាក់វគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Nestor ជាគ្រូបង្វឹកវ័យក្មេង និងឆ្នើម​ម្នាក់​ដែល​មានមូលដ្ឋានចេញពីកម្ពុជា។ ក្នុងឆ្នាំ២០០៧ លោក​ជាគ្រូបង្វឹក​ UK Elite Soccer។ លោកបានធ្វើការជាមន្ត្រីអភិវឌ្ឍ​សម្រាប់ សហព័ន្ធបាល់ទាត់អៀរឡង់។ លោកបានធ្វើការជាមួយកីឡាករបាល់ទាត់ល្បីៗមួយចំនួនរបស់ប្រទេសអៀរឡង់ រួមទាំង Gary O Neil, Shane McLoughlin និង Garvin Dillon។

ឆ្នាំ២០១៨ អ្នកចាត់ការសញ្ជាតិអៀរឡង់ វ័យ​៣៨ឆ្នាំត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង។ ក្រុមតំណាងខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨-១៩ ក្រោមការដឹកនាំរបស់លោក។ 

ក្រោមការដឹកនាំរបស់ លោក Manolo Marquez ក្លិប Hyderabad FC បច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុងពានរង្វាន់ Hero Super Cup 2023។ ម្យ៉ាងវិញទៀត លោក Marquez គ្រោងនឹងចាកចេញពីក្លិប និងចូលរួមជាមួយក្លិប FC Goa នៅរដូវកាលក្រោយ។

លោក Conor Nestor គឺជាអ្នកជំនួសលោក Manolo Marquez ដ៏ស័ក្តិសម។ វាគឺដោយសារតែជំនាញយ៉ាងទូលំទូលាយរបស់លោកក្នុងការដោះស្រាយជាមួយកីឡាករវ័យក្មេង និងនាំក្រុមសាមញ្ញទៅរកជ័យជម្នះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ footballexpress.in

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៤ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម