Connect with us

កីឡា

តេក្វាន់ដូ​កម្ពុជាដាក់​វិញ្ញាសា​សម្តែង​ថ្មី​មួយ​ដែល​មាន​បទ​ភ្លេង​ខ្មែរ​សុទ្ធ​​ក្នុង​​ស៊ីហ្គេម

បានផុស

នៅ

ក្នុង​​ចំណោម​វិញ្ញាសា​​ដែល​សហព័ន្ធ​កីឡា​តេក្វាន់ដូ​កម្ពុជា​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (CAMSOC) បាន​ដាក់​ឲ្យ​ប្រកួត​​ជា​ច្រើន​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ក៏​មាន​​​វិញ្ញាសា​សម្តែង​​មួយ​ដែល​ថ្មី​សុទ្ធ​សាធ​សម្រាប់អត្តពលិក​តេក្វាន់ដូ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនីតេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ឈឿង លីណា ដែល​កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​កូរ៉េ​បាន​ប្រាប់​ថា កញ្ញា​ត្រៀម​ប្រកួត​ពីរ​វិញ្ញាសា​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២​​ គឺ​វិញ្ញាសា​សម្តែង​មេគុណ​ធម្មតា (ស្រី​៣​នាក់) និងវិញ្ញាសា​សម្តែង​មេគុណ​​ (ស្រី​៣ ប្រុស២) ដែល​​មាន​បទ​ភ្លេង និង​​ចង្វាក់​ភ្លេង។ វិញ្ញាសា​សម្តែង​ថ្មី​នេះ​គឺ​ថ្មីសុទ្ធ​សម្រាប់​តេក្វាន់ដូ​កម្ពុជា ពី​ព្រោះ​កន្លង​មក​​​កម្ពុជា​មិន​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ឡើយ។

លីណា បាន​និយាយ​ថា ៖«សម្រាប់​ការ​ប្រកួត​វិញ្ញាសា​នេះ យើង​ជា​អ្នក​បង្កើត​បទ​ភ្លេង​ខ្លួន​ឯង​សុទ្ធ​សាធ​តែ​ម្តង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​យើង​ដាក់​បទ​ភ្លេង​ខ្មែរ​សុទ្ធ​។ ចង្វាក់​ភ្លេង​គឺ​ប្រទេស​នីមួយ​ៗ​ជា​អ្នក​ធ្វើ​ខ្លួន​ឯង ហើយ​រក​ស្ទីល​​ប្រកួត​សម្តែង​រៀង​ៗ​ខ្លួន ធ្វើ​យ៉ាង​ណា​ឲ្យ​ស៊ី​នឹង​បទ​ភ្លេង»។

«បទ​ភ្លេង​ហ្នឹង​មាន​រយៈ​ពេល​១​នាទី​៤០​វិនាទី ​យើង​ត្រូវ​សម្តែង​យ៉ាង​មិច​ឲ្យ​ពេញ​តាម​រយៈ​ពេល​បទ​​ភ្លេង​គឺ មិន​ត្រូវ​សម្តែង​ឈប់​មុន​បទ​ភ្លេង​ច្រើន​ពេក ឬ​សម្តែង​លើស​បទ​ភ្លេង ក៏​អត់​បាន​ទេ»។ កីឡាការិនី​​រូប​នេះ​បាន​បញ្ជាក់។

តាម​ពិត​ទៅ វិញ្ញាសា​​សម្តែង​បទ​ភ្លេង​ស្រី៣​ប្រុស​២​នេះ​មាន​យូរ​ហើយ​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ក៏​​ខ្លាំង​​រួច​ទៅ​ហើយ​ ប៉ុន្តែ​សម្រាប់​កម្ពុជា​ទើប​​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​លើក​ដំបូង។

កញ្ញា ឈឿង លីណា ​ដែល​បាន​បញ្ចប់​ការ​សិក្សា​​​ពេទ្យ​ជំនាញ «ឱសថការី»​​​ ពី​​ប្រទេស​វៀតណា បាន​បញ្ជាក់​ថា សម្រាប់​វិញ្ញាសា​​​សម្តែង​បទ​ភ្លេង​ស្រី៣​ប្រុស​២​នេះប្រទេស​ដែល​ខ្លាំង​នៅ​តំបន់​អាស៊ានគឺ​​ វៀតណាម  ថៃ និង​ហ្វីលីពីន ដែល​នឹង​ធ្វើ​ឲ្យ​លំបាក​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

​កីឡាការិនី ឈឿង លីណា បាន​ចូល​ហ្វឹក​ហាត់​តេក្វាន់ដូ​​ជា​មួយ​​ក្រុម​ជម្រើស​ជាតិ​សា​ជា​ថ្មី បន្ទាប់​ពី​នាងឃ្លាត​ឆ្ងាយរយៈ​ពេល​៣​ឆ្នាំ​​​ទៅ​រៀន​ជំនាញឱសថការី​​នៅ​ប្រទេស​វៀតណាម។ បន្ទាប់​ពី​ចប់​ស៊ីហ្គេម កញ្ញា​គ្រោង​នឹង​រក​ការងារ​ធ្វើ​ពិត​ប្រាកដ​ពាក់​ព័ន្ធ​នឹង​ជំនាញ​ពេទ្យ​របស់​នាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

ផ្លូវ​ទៅ​កំពង់ភ្លុក​ តំបន់​ទេសចរណ៍​​មាត់​បឹងទន្លេសាប ​គ្រោង​​បញ្ចប់​​នៅ​ចុង​រដូវ​ប្រាំង ខណៈ​សម្រេច​សាងសង់​បាន​ជិត ៤០%

ជីវិតកម្សាន្ដ៥ នាទីutes មុន

បវរកញ្ញា ​វៀតណាម ៤រូប មានប្រវត្តិការសិក្សាមិនច្បាស់លាស់ ជាចម្ងល់ទស្សនិកជនជាច្រើន

សេដ្ឋកិច្ច៦ នាទីutes មុន

តម្លៃមាសបន្តនិន្នាការកើនឡើងខ្ពស់ ខណៈស្ថានភាពសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង

ព័ត៌មានជាតិ៩ នាទីutes មុន

ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ១៣ នាទីutes មុន

ទំនេរដៃពីស្រែចម្ការ ជនជាតិដើមភាគតិចខ្លះឆ្លៀតត្បាញ«កាផា»លក់ ព្រោះនៅមានការនិយមប្រើប្រាស់ច្រើន

ធនាគារឯកជន
សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម