កីឡា
ព្រំ សំណាង ចង់ចប់ដោយមិនពិបាកដល់ចៅក្រម ពេលប៉ះ Sudsakorn យប់នេះ
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ចង់ឲ្យលទ្ធផលនៃការប្រកួតរបស់ខ្លួនទល់នឹងជើងខ្លាំងថៃ Sudsakorn Sor Klinmee បញ្ចប់ពាក់កណ្តាលទីពោលគឺមិនបាកដល់ចៅក្រមដាក់ពិន្ទុឡើយ យប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា នៅខេត្តសៀមរាប ក្នុងពិធីអង្គរសង្ក្រាន្ត។
ព្រំ សំណាង បាននិយាយថា រូបគេពិតជាសប្បាយចិត្តណាស់ដែលបានប្រកួតជាមួយកីឡាករលំដាប់កំពូលរបស់ថៃ។ មិនងាយបានជួបជើងខ្លាំងពិតប្រាកដទេ ហើយរូបគេនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានលទ្ធផលល្អ។

នៅពេលសួរថា តើ សំណាង ចង់ឲ្យការប្រកួតនេះបញ្ចប់ដោយលទ្ធផលយ៉ាងណា? «ខ្ញុំចង់ឲ្យចាញ់ ឈ្នះដោយសន្លប់»។ អ្នកគុនខ្មែរបានឆ្លើយដែលមានន័យថា ការប្រកួតអាចនឹងមិនចប់៥ទឹកពេញទេ។
ព្រំ សំណាង ត្រូវធ្វើការធ្ងន់ស្ទើរតែមិនធ្លាប់មានក្នុងអាជីពប្រដាល់របស់ខ្លួននៅពេលជួប Sudsakorn ដែលជាជើងខ្លាំងលំដាប់កំពូលម្នាក់នៅក្នុងប្រទេសថៃ ហើយជាតារា Thai Fight។ រូបគេមានអាយុ៣៦ឆ្នាំ កម្ពស់ ១.៨២ម៉ែត្រ និងទម្ងន់៧៥គីឡូក្រាម។ កីឡាករថៃនេះធ្លាប់ប្រកួត៣៥៦ដង ក្នុងនោះឈ្នះ២៩៥ដង ចាញ់៥៧ដង ស្មើ៤ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៧៧ដង។
Sudsakorn ជាកីឡាករប្រដាល់ថៃដ៏ជោគជ័យម្នាក់ និងអាចចាត់ទុកជាវីរបុសក្នុងពិភពប្រដាល់មួយថៃ។ បើគិតជាខ្សែក្រវាត់ និងពានរង្វាន់សំខាន់ៗក្នុងអាជីពរបស់គេគឺចំនួន៧គ្រឿង លើប្រភេទទម្ងន់៣ផ្សេងគ្នា។
នេះមិនមែនជាលើកទី១ទេដែល Sudsakorn ធ្លាប់ប្រកួតជាមួយកីឡាករកម្ពុជា។ តាមពិតរូបគេធ្លាប់ប្រកួតជាកីឡាករកម្ពុជា២រូបហើយក្នុងនោះឈ្នះកីឡាករ លី រិទ្ធី ក្នុងទឹកទី១កាលពីឆ្នាំ២០២២ និងឈ្នះ អ៊ុង វីរៈ ក្នុងទឹកទី១ កាលពីឆ្នាំ២០១៣ ប៉ុន្តែជាលើកទី១ដែលរូបគេមកប្រកួតនៅប្រទេសកម្ពុជា។
អាវុធគ្រោះថ្នាក់បំផុតរបស់ Sudsakorn គឺការទាត់ជើងស្តាំ។ រាល់ការប្រកួត រូបគេតែងតែប្រើជើងស្តាំទាត់លើដៃគូ បូករួមទាំងគោលជំហររឹងមាំ និងអាវុធផ្សេងទៀតជាកត្តាសំខាន់ធ្វើឲ្យរូបគេជោគជ័យក្នុងអាជីពប្រដាល់។
ភាពខ្លាំងរបស់ ព្រំ សំណាង គឺស៊ូធន់ រឹងមាំ និងមានកម្លាំងស៊ុហ្វអាចប្រកួត៥ទឹកបាន ហើយកម្រមានដៃគូណាវ៉ៃឲ្យរូបគេសន្លប់ណាស់។ ទោះបីជាយ៉ាងណា អ្នកលេងគុនខ្មែររូបនេះបានបញ្ជាក់ថា កម្លាំងស៊ុហ្វរបស់ខ្លួនធ្លាក់ចុះ ដោយសារវ័យកាន់តែច្រើន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ