កីឡា
លោក ជា រិទ្ធ បកស្រាយរឿងចាប់ Sammy រាប់ទទួលការរិះគន់យប់មិញ
កីឡាករថៃ សាមី ត្រូវបានអាជ្ញាកណ្តាល លោក ជា រិទ្ធ ចាប់រាប់៨ក្នុងទឹកទី៣ បន្ទាប់ពីត្រូវបានកីឡាករគុនខ្មែរ ឈឿង ល្វៃ ទាត់ផ្កាប់ចានឲ្យវង្វែងស្មារតី ប៉ុន្តែមិនទាន់ដួលដល់ក្តារសង្វៀនឡើយសម្រាប់ការប្រកួតយប់មិញនៅសង្វៀនទូរទស្សន៍ជាតិកម្ពុជាឯខេត្តសៀមរាប។
អ្នកគាំទ្រមួយចំនួនយល់ឃើញថា ការរាប់បែបនេះហាក់ដូចជាទុកឱកាសឲ្យកីឡាករថៃមានស្មារតីឡើងវិញដើម្បីតទល់ជាមួយ ឈឿង ល្វៃ ប៉ុន្តែគួរបណ្តោយឲ្យកីឡាករគុនខ្មែរវ៉ៃផ្តាច់តែម្តងទៅ។ ក្រោយកីឡាករថៃ សាមី តាំងស្មារតី ឡើងវិញ ហើយចូលទឹកទី៤បានទាត់ជើងក្រោមឲ្យ ល្វៃ ខូចជើងបោះបង់ចោលការប្រកួតតែម្តង។
សូម្បីតែអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ស្រី ចាន់ថន បានលើកឡើងជុំវិញការរាប់របស់អាជ្ញាកណ្តាលដែរ។ លោកបាននិយាយថា ឈឿង ល្វៃ ត្រូវផ្តាច់កីឡាករថៃនៅទឹកទី៣ ហេតុអ្វីអាជ្ញាកណ្តាល បែរជាជួយទប់ខាងថៃ ហើយមិនឲ្យ ឈឿង ល្វៃ ផ្តាច់បែបនេះ?
ជុំវិញករណីនេះ លោក ជា រិទ្ធ អាជ្ញាកណ្តាលបញ្ជាការប្រកួតនោះបានបកស្រាយថា ៖«កន្លែងហ្នឹង ល្វៃ ទាត់ចូលករបស់គេ ធ្វើឲ្យវង្វែងហើយគាត់ត្រូវផ្តាច់ តែគាត់អត់ផ្តាច់គេអត់បាន។ ពេលនោះ កីឡាករថៃបាត់បង់ជំហរ តដៃលែងរួច ក្នុងនាមយើងជាអាជ្ញាកណ្តាល យើងត្រូវតែការពារកីឡាករ កុំឲ្យកីឡាករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ ក្នុងនាមយើងជាអាជ្ញាកណ្តាល ការរៀនសូត្រក្រមវិជ្ជាជីវៈ គឺយើងគិតដល់សុខមាលភាពរបស់កីឡាករ អាចគ្រោះថ្នាក់ដល់ជីវិត ឬបាក់ដៃជើងជាដើម។ អ្វីដែលយើងសង្គ្រោះបានគឺសង្គ្រោះពេលដែលយើងចាប់រាប់គាត់ហ្នឹងឯង»។
«ធម្មតាទេអ្នកគាំទ្រមួយចំនួនធ្លាប់ឃើញតែអាជ្ញាកណ្តាលចាប់សឺវេកីឡាករខ្មែរ ដល់ពេលអីចឹងទៅ ខាងទូរទស្សន៍ប្រាប់អាជ្ញាកណ្តាលគ្រប់រូបមិនឲ្យសឺវេខាងណាៗទេ គឺកុំឲ្យភាគីម្ខាងមិនសប្បាយចិត្ត។ អីចឹងខ្ញុំក្នុងនាមអាជ្ញាកណ្តាល ខ្ញុំធ្វើតាមតួនាទី តែខ្ញុំមានតែជួយ ល្វៃ ជួយគាត់តាមបច្ចេកទេស។ ដូចកន្លែងមួយគេទាត់ជើងក្រោម ហើយថែមមួយដៃទៀត ល្វៃ សឺបាត់បង់ម្ចាស់ការហើយ ខ្ញុំចាប់រាប់ គាត់ថា ខ្ញុំអត់អីៗផង តែតាមពិត បើខ្ញុំបណ្តោយ ប្រហែលជាអាចត្រូវគេវ៉ៃសន្លប់។ កន្លែងដែលគាត់ទាត់ចូលកគេហើយ អត់ចេះវ៉ៃគេឲ្យដាច់ គាត់វ៉ៃចន្លោះៗ ហើយគេវង្វែងបាត់ស្មារតីនៅជាប់ខ្សែរេញ យើងត្រូវទៅសឺវេគេ បើកៀកគ្នាយើងអត់បំបែកបានទេ តែគម្លាតឆ្ងាយគ្នា ហើយដៃគូម្ខាងវង្វែងបាត់បង់ស្មារតីហើយយើងត្រូវតែចាប់រាប់។ ទាំងនេះជាការងាររបស់អាជ្ញាកណ្តាលដើម្បីសង្គ្រោះជីវិតកីឡាករមួយៗ។ យើងមិនគិតថា មួយណាខ្មែរ មួយណាថៃទេ។ សំខាន់គឺពួកគាត់ជាកីឡាករ យើងអត់មានជាតិនិយមជ្រុលទេ។ ខ្ញុំជាអាជ្ញាកណ្តាល បើឃើញថៃធ្វើថោកទាប យើងមិនអាចថោកទាបតាមគេទេ»៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល