Connect with us

កីឡា

អបអរសាទរ! សុខ លឹមហេង ក្លាយ​​ជា​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០២៣

បានផុស

នៅ

កីឡាករ សុខ លឹមហេង បាន​​ក្លាយ​ជា​ជើង​ឯក​​អុកចត្រង្គ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លើក​ទី​១០ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ព្រឹក​​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិត​ជា​ស្វិត​ស្វាញ​ខ្លាំង​មែន​ទែន​ដែល​ត្រូវ​​ចំណាយ​ពេល​វេលា​រាប់​ម៉ោង​ទើប​រក​ឃើញ​ជយលភី។ ដូច្នេះ សុខ លឹមហេង បាន​ក្លាយ​ជា​ស្តេច​អុក​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣​ ខណៈ​កីឡាករ ឈាវ បូរ៉ា ជា​ស្តេចអុក​កាល​ពី​ឆ្នាំ២០១៤ និង ២០១៥ បាន​​​ចំណាត់​ថ្នាក់​លេខ២។

កីឡាករ ហេង សៅឌី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះកីឡាករ លឹម ផល្លា ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤។

កីឡាករ​ទាំង​៤​រូប​ខាង​លើ​នេះ​សុទ្ធ​តែ​ជា​​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

ជយលាភី

  • លេខ១ សុខ លឹមហេង ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ ​២០​លាន​រៀល និង​១០​លាន​រៀលពី​គណៈកម្មការ​អង្គរសង្ក្រាន្ត។
  • លេខ​២ ឈាវ បូរ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ ១២​លាន​រៀល និង​៦​លាន​រៀលពី​គណៈកម្មការ​អង្គរសង្ក្រាន្ត។
  • លេខ៣ ហេង សៅឌី ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ ៨​លាន​រៀល និង​៤​លាន​រៀលពី​គណៈកម្មការ​អង្គរសង្ក្រាន្ត។
  • លេខ​៤ លឹម ផល្លា ​ទទួល​បានប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ៤​លានរៀល និង៨០​ម៉ឺន​រៀល​ពី​គណៈកម្មការ​អង្គរ​សង្ក្រាន្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម